ភ្នំពេញ​ក្រោន ១-១ ណាហ្គាវើល ក្នុង​ជំនួប​មិត្តភាព​

ភ្នំពេញ​ក្រោន ១-១ ណាហ្គាវើល ក្នុង​ជំនួប​មិត្តភាព​

ម្ចាស់​ជើង​ឯក​លីគ​កំពូល​កម្ពុជា ភ្នំពេញ​ក្រោន​ និង​ជើង​ឯក​រង ណាហ្គាវើល​ បាន​បញ្ចប់​ការ​ប្រកួត​ដោយ​លទ្ធផល​ ១-១ ក្នុង​ជំនួប​មិត្តភាព​​ដើម្បី​ធ្វើ​តេស្ត​សមាជិក​ថ្មី​សម្រាប់​ក្រុម​ទាំង​ពីរ​មុន​ពេល​លីគ​កម្ពុជា​រដូវ​កាល​២០១៦​មក​ដល់។ ១​គ្រាប់នាំ​មុខ​មុន​​របស់​ណាហ្គាវើល រក​បាន​​ដោយ​កីឡាករ ស៊ុន សុបញ្ញា ចំណែ​ក​ក្រុម​ភ្នំពេញ​ក្រោន តាម​ស្មើ​វិញ​ដោយ​កីឡាករ ឯម សូវីតាំង។

 

ការ​ប្រកួត​មិត្តភាព​នេះ​ផ្តោត​សំខាន់​លើ​ការ​ធ្វើ​តេស្ត​កីឡា។ ប្រភព​ភ្នំពេញ​ក្រោន​បាន​ឲ្យ​ដឹង​ថា ថ្ងៃ​នេះ​គ្រូ​បង្វឹក​ថ្មី​ភ្នំពេញ​​ក្រោន​ធ្វើ​តេស្ត​កីឡាករ​ថ្មី​ចំនួន​១០​នាក់​ក្នុង​នោះ​មាន​កីឡាករ​មក​ពី​បណ្តា​ប្រទេស​ផ្សេង​ៗ និង​កីឡាករ​កម្ពុជា​ផង​ដែរ។ ចំណែក​ណាហ្គាវើល​វិញ លោក​គ្រូ​បង្វឹក​ មាស ចាន់ណា បាន​ឲ្យ​ដឹង​ថា ​ធ្វើ​តេស្ត​កីឡាករ​​បរទេស​ពីរ​នាក់​គឺ​​ម្នាក់​​ជា​កីឡាករ​ជប៉ុន​ដែល​មក​ដល់​ថ្ងៃ​នេះ​ និង​ចូល​លេង​តែ​ម្តង ហើយ​ម្នាក់​ទៀត​​ជា​កីឡាករ​មក​ពី​បៀលប្រាយ។ លោក​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​១១ ខែ​មករា ខាង​មុខ​នេះ​មាន​កីឡាករ​បរទេស​មក​ពី​ហ្វីលីពីន​​ដែល​កីឡាករ​ម្នាក់​នោះ​ជា​អ្នក​រក​គ្រាប់​បាល់​ច្រើន​ម្នាក់​នៅ​ប្រទេស​ហ្វីលីពីន៕

 

 

ភ្នំពេញ​ក្រោន ១-១ ណាហ្គាវើល ក្នុង​ជំនួប​មិត្តភាព​

 ក្រុម​ភ្នំពេញ​ក្រោន

ភ្នំពេញ​ក្រោន ១-១ ណាហ្គាវើល ក្នុង​ជំនួប​មិត្តភាព​ក្រុមណាហ្គាវើល

 

អត្ថបទ៖ ជាន ចាន់រ៉ា