កូនប្រុស​ស្រី​​តារា​ថៃ​ទាំង ៧ រូប ដែលមាន​មុខមាត់​ឃ្យូ​ត​

​ល្បី​ថា តារា​ថៃ​ភាគច្រើន​សុទ្ធសឹងតែ​ជា​កូនកាត់​ដែលជា​មូលហេតុ​ធ្វើ​ពួកគេ​មានមុខមាត់​ស្រស់ស្អាត និង កម្ពស់​ខ្ពស់ស្រឡះ​គួរ​ជា​ទាក់ទាញ​ទស្សនិកជន​។ មិនដឹងថា តើ​កូនប្រុស​ស្រី​របស់​តារា​រូប​ណា​ដែលមាន​មុខមាត់​ឃ្យូ​ត និង គួរ​ជាទី​ទាក់ទាញ​ដូច​ឪពុកម្តាយ​របស់ខ្លួន ឬ យ៉ាងណា​? បើ​ចង់ដឹង​ច្បាស់​សូម​ក្រឡេកមើល​កូនប្រុស​ស្រី​របស់​តារា​ថៃ​ទាំង ១០ គូ តើ​កូន​របស់​តារា​រូប​ណា​ដែល​អ្នក​យល់ថា មាន​រូបរាង​ឃ្យូ​ត និង ស្រស់ស្អាត​ជាងគេ​?

​លោក ប៉រ ត្រី​សៈ​ឌី​
​តារា​ដែល​កំពុងតែ​ទទួល​ការវះកាត់​មិន​ឈប់​មិ​ឈរ ត្រូវបាន​ទស្សនិកជន​ស្គាល់​ថា គឺជា​លោក​ប៉រ ត្រី​សៈ​ឌី (Por Tridsadee) ដោយ​សភាព​ជំងឺ​របស់លោក​ហាក់​ទាន់​ឃើញ​ស្ថានភាព​ល្អប្រសើរ​សោះ​។ ដោយសារ​លោក ប៉រ ត្រូវ​ទទួល​ការព្យាបាល​នៅ​មន្ទីរពេទ្យ ដូចនេះ​ការងារ​សប្បុរស​ត្រូវបាន​ធ្លាក់​មកលើ​កូនស្រី​របស់លោក​។​

កូនប្រុស​ស្រី​​តារា​ថៃ​ទាំង ៧ រូប ដែលមាន​មុខមាត់​ឃ្យូ​ត​

កូនប្រុស​ស្រី​​តារា​ថៃ​ទាំង ៧ រូប ដែលមាន​មុខមាត់​ឃ្យូ​ត​

​លោក ផូ ណាត​តា​វូត​

​តួឯក​ប្រុស​ក្នុង​រឿង «​មាសទឹកប្រាំបួន​» (Tong Neu Gao) លោក ផូ ណាត​តា​វូត (Poh Nattawut) ក៏មាន​កូនប្រុស​ម្នាក់​គួរឱ្យ​ស្រឡាញ់ ហើយ​បច្ចុប្បន្ននេះ ប្រពន្ធ​របស់លោក​កំពុង​ពពោះ​កូន​មួយទៀត តែ​មិនទាន់​ដឹងថា ជា​កូនប្រុស ឬ កូនស្រី​។​

កូនប្រុស​ស្រី​​តារា​ថៃ​ទាំង ៧ រូប ដែលមាន​មុខមាត់​ឃ្យូ​ត​

កូនប្រុស​ស្រី​​តារា​ថៃ​ទាំង ៧ រូប ដែលមាន​មុខមាត់​ឃ្យូ​ត​

​អ្នកនាង កុប ស៊ូ​វ៉ា​ណាន​
​តួឯក​ស្រី​រឿង «​នាង​ផ្កាយព្រឹក​» (Dao Prasook) អ្នកនាង កុប ស៊ូ​វ៉ា​ណាន (kob suvanant) និង ប្តី​របស់​នាង​ដែលជា​អតីត​តារា​សម្តែង​លោក ប្រូ​ក ដា​នុ​ផុ​ម (Brook Danuporn) បាន​រៀបការ​តាំងពី​ឆ្នាំ ២០០៩ ហើយ​មកដល់​សព្វថ្ងៃនេះ ពួកគេ​មានកូន ២ នាក់ ប្រុស ១ ស្រី ១​។​

កូនប្រុស​ស្រី​​តារា​ថៃ​ទាំង ៧ រូប ដែលមាន​មុខមាត់​ឃ្យូ​ត​

កូនប្រុស​ស្រី​​តារា​ថៃ​ទាំង ៧ រូប ដែលមាន​មុខមាត់​ឃ្យូ​ត​

កូនប្រុស​ស្រី​​តារា​ថៃ​ទាំង ៧ រូប ដែលមាន​មុខមាត់​ឃ្យូ​ត​

​លោក វី​ល​លី ម៉ាច​អ៊ី​ន​ថូ​ស​
​តារា​ប្រុស​វ័យ ៤៥ ឆ្នាំ ដែលជា​តួឯក​ប្រុស​ក្នុង​រឿង «​តាម​បេះដូង​ដល់ទី​បំផុត​» (​វី​ល​លី ម៉ាច​អ៊ី​ន​ថូ​ស​) លោក (Willy McIntosh) បាន​រៀបការ​ជាមួយ​តារា​សម្តែង​ស្រី​អ្នកនាង យ៉េ​ល​លី រី​ខូ​ដេ​ល (Yelly Ricordel) តាំងពី​ឆ្នាំ ២០០៦ រីឯ​សមិទ្ធផល​របស់​អ្នក​ទាំងពីរ គឺមាន​កូនប្រុស​ម្នាក់​។​

កូនប្រុស​ស្រី​​តារា​ថៃ​ទាំង ៧ រូប ដែលមាន​មុខមាត់​ឃ្យូ​ត​

កូនប្រុស​ស្រី​​តារា​ថៃ​ទាំង ៧ រូប ដែលមាន​មុខមាត់​ឃ្យូ​ត​

​លោក ខេន ធារ៉ា​ដេ​ត​

​សម្រាប់​លោក ខេន ធារ៉ា​ដេ​ត (Ken Theeradeth) ដែលជា​ដៃគូ​សម្តែង​ដ៏​ស៊ីចង្វាក់​ជាមួយ​អ្នកនាង អែន​ថង ប្រា​ស៊ុម (Anne Thongprasom) ក៏មាន​សកម្មភាព​ដើរ​កម្សាន្ត​ជាមួយ​ក្រុមគ្រួសារ​ជា​ញឹកញាប់​។ លោក ខេន និង តួឯក​ស្រី​ក្នុង​រឿង «​អន្ទាក់​ហង្ស​» (Buang Hong) អ្នកនាង ណ​យ ប៊ុ​សា​ខន (Noi Busakorn) បាន​រៀបការ​នៅ​ឆ្នាំ ២០០៧ និង មានកូន​ប្រុស ២ នាក់​។

កូនប្រុស​ស្រី​​តារា​ថៃ​ទាំង ៧ រូប ដែលមាន​មុខមាត់​ឃ្យូ​ត​

កូនប្រុស​ស្រី​​តារា​ថៃ​ទាំង ៧ រូប ដែលមាន​មុខមាត់​ឃ្យូ​ត​

កូនប្រុស​ស្រី​​តារា​ថៃ​ទាំង ៧ រូប ដែលមាន​មុខមាត់​ឃ្យូ​ត​

​អ្នកនាង​អែ​ហ្វ តាក​សៈ​អន​
​តួឯក​ស្រី​ក្នុង​រឿង «​វ​ណ្ណី​ដា​ស្នេហ៍​បង​» (Wanida 2010) អ្នកនាង អែ​ហ្វ តាក​សៈ​អន (Aff Taksaorn) បាន​រៀបការ​ជាមួយ​លោក សុង​ង្ក្រា​ន​( Songkran) ទាយាទ​មហាសេដ្ឋី និង ម្ចាស់​ទីកន្លែង​កម្សាន្ត Bonanza ដ៏​ល្បីឈ្មោះ​របស់​ប្រទេស​ថៃ ហើយ​ពេលនេះ​អ្នកនាង​មានកូន​ស្រី​ម្នាក់ និង មានបំណង​ចង់បាន​កូន​ម្នាក់ទៀត​ទើប​វិល​មក​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​វិញ​។

កូនប្រុស​ស្រី​​តារា​ថៃ​ទាំង ៧ រូប ដែលមាន​មុខមាត់​ឃ្យូ​ត​

កូនប្រុស​ស្រី​​តារា​ថៃ​ទាំង ៧ រូប ដែលមាន​មុខមាត់​ឃ្យូ​ត​

កូនប្រុស​ស្រី​​តារា​ថៃ​ទាំង ៧ រូប ដែលមាន​មុខមាត់​ឃ្យូ​ត​


​លោក ធី​ក ជេ​សា​ដា​ផន​
​តារា​ប្រុស​សាច់​ចាំ វ័យ ៣៨ ឆ្នាំ ដែលជា​តួឯក​ប្រុស​ក្នុង​រឿង «​ផ្ញើរ​ស្នេហ៍​ក្បែរ​ចង្កូម​សឹង្ហ​» (Mafia Luerd Mungkorn Singh) លោក ធី​ក ជេ​សា​ដា​ផន (Tik Jesadaporn) បាន​រៀបការ​ជាមួយ​អ្នកនាង ភី​ច ស៊ីថា​មុន នៅ​ឆ្នាំ ២០០៩ និង មានកូន​ប្រុស​ម្នាក់​៕ ខេ​រី​

(​ប្រភព​៖ ហ្គោ​ស​ស៊ី​ប ស្តា​)

កូនប្រុស​ស្រី​​តារា​ថៃ​ទាំង ៧ រូប ដែលមាន​មុខមាត់​ឃ្យូ​ត​

កូនប្រុស​ស្រី​​តារា​ថៃ​ទាំង ៧ រូប ដែលមាន​មុខមាត់​ឃ្យូ​ត​

កូនប្រុស​ស្រី​​តារា​ថៃ​ទាំង ៧ រូប ដែលមាន​មុខមាត់​ឃ្យូ​ត​