តំបន់​ទីរួម​ខេត្ត​ព្រះវិហារ ភ្ជាប់​អគ្គិសនី​ពី​ប្រទេស​ឡាវ ជំនួស​ម៉ាស៊ីន​ប្រើប្រេង


តំបន់​ទីរួម​ខេត្ត​ព្រះវិហារ ភ្ជាប់​អគ្គិសនី​ពី​ប្រទេស​ឡាវ ជំនួស​ម៉ាស៊ីន​ប្រើប្រេង

ពេលនេះ តំបន់​ទី​រួម​ខេត្ត​ព្រះវិហារ​បាន​ភ្ជាប់​អគ្គិសនី​ដែល​មាន​ប្រភព​ពី​ប្រទេស​ឡាវ មក​ជំនួស​ម៉ាស៊ីន​ប្រើ​ប្រេង​ហើយ។ នេះ​បើ​តាម​ Page របស់​អគ្គិសនី​កម្ពុជា បាន​ប្រាប់​ឲ្យ​ដឹង។

 

តំបន់​ទីរួម​ខេត្ត​ព្រះវិហារ ភ្ជាប់​អគ្គិសនី​ពី​ប្រទេស​ឡាវ ជំនួស​ម៉ាស៊ីន​ប្រើប្រេង

 

អគ្គិសនី​កម្ពុជា​បាន​ឲ្យ​ដឹង​ទៀត​ថា ដោយមាន​ការ​យកចិត្ត​ទុកដាក់​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា ពេលនេះ តំបន់​ទី​រួម​ខេត្ត​ព្រះវិហារ បាន​ភ្ជាប់​អគ្គិសនី​ពី​ខ្សែ​បណ្ដាញ​ដែល​មាន​ប្រភព​មកពី​ប្រទេស​ឡាវ​រួចហើយ។ ប៉ុន្តែ ពេលនេះ ការ​ផ្គត់ផ្គង់​អគ្គិសនី​ពី​ប្រភព​ថ្មី​នេះ មិន​ទាន់​បាន​រួចរាល់​ទាំងស្រុង​ទេ ដោយសារ ៖

 

១-យើង​ត្រូវ​កែសម្រួល​ប្រព័ន្ធ​ផ្គត់ផ្គង់​នៅ​តំបន់​នោះ​ថ្មី​ទាំងស្រុង គឺ​កែ​ពី​ប្រព័ន្ធ ២២ គីឡូវ៉ុល ទៅ ៣៥ គីឡូវ៉ុល,
២-ពេល​កែ​រួច​នៅ​តំបន់​ណា យើង​ភ្ជាប់​ប្រភព​ថ្មី​នៅ​តំបន់​នោះ​ភ្លាម
៣-តាម​ព័ត៌មាន​ចុងក្រោយ យើង​បាន​ភ្ជាប់​ត្រង់​ស្វូ​ចំនួន ៥គ្រឿង ទៅ​ប្រព័ន្ធ​ថ្មី រួចរាល់​ហើយ នៅសល់​ត្រង់​ស្វូ​ចំនួន ៥គ្រឿង​ទៀត​កំពុង​រៀបចំ និង​ត្រៀម​ភ្ជាប់​ជា​បន្តបន្ទាប់ ។

 

ដូច្នេះ អាជ្ញាធរ​អគ្គិសនី​កម្ពុជា​សូម​អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​មេត្តា​ជ្រាប និង យោគយល់​ចំពោះ​ការរអាក់រអួល​ណាមួយ​ដែល​កើតឡើង​ក្នុង​ដំណាក់កាល​កំពុង​ភ្ជាប់ និង​សាកល្បង នេះ។

 

តំបន់​ទីរួម​ខេត្ត​ព្រះវិហារ ភ្ជាប់​អគ្គិសនី​ពី​ប្រទេស​ឡាវ ជំនួស​ម៉ាស៊ីន​ប្រើប្រេង