អត្ថប្រយោជន៍របស់ផ្កាកុលាបចំពោះសុខភាព

អត្ថប្រយោជន៍របស់ផ្កាកុលាបចំពោះសុខភាព

ផ្កា​កុលាប​ជា​ប្រភេទ​ផ្កា​ដ៏​ស្រស់​ស្អាត​ និង​មានគុណ ប្រយោជន៍​ដ៏​សម្បូរ បែប​សម្រាប់​សុខភាព របស់​មនុស្ស​ហើយ​វា​ក៏​ត្រូវ​បាន​មនុស្ស​នៅ​សម័យ​បុរាណ​ប្រើ ប្រាស់​ជា​ឱសថ​ព្យាបាល​ជំងឺ​យូរ​ណាស់​មក​ហើយ។

 

អត្ថប្រយោជន៍របស់ផ្កាកុលាបចំពោះសុខភាព

 

ផ្កា​កុលាប​ផ្ទុក​នូវ​អាហារូបត្ថម្ភ និង​វីតាមីន យ៉ាង​ច្រើន​រួមមាន វីតាមីន A, C , D, E និង វីតាមីន B-Complex ជាដើម លើស​ពី​នេះ វា​ក៏​សម្បូរ​ដោយសារ​ជាតិ​រ៉ែ​សំខាន់ៗ​មួយ ចំនួន​ទៀត​ដូចជា ស័ង្កសី ជាតិ​ដែក រួមទាំង សេ​ឡេ​ញ៉ូ​ម​ផងដែរ។ ផ្កា​កុលាប​ផ្ទុក​នូវ​សារជាតិ​ដ៏​មាន​ប្រយោជន៍​សម្រាប់​ដល់​ប្រភេទ​ជំងឺផ្លូវចិត្ត​មួយចំនួន ដូចជា​ជំងឺ​បាក់​ទឹក ចិត្ត និង​ជួយ​លើកទឹកចិត្ត​បាន​យ៉ាង​ប្រសើរ​មួយផ្នែក ហើយ​វា​ក៏​ជា​ប្រភេទ​ឱសថ​ប្រឆាំង​បាក់តេរី ប្រឆាំង​រលាក​យ៉ាង​មាន​ប្រសិទ្ធភាព។

 

ផ្កា​កុលាប​ត្រូវបាន​ក្រុម​អ្នកជំនាញ​ផ្នែក វេជ្ជសាស្ត្រ​ឲ្យ​ដឹង​យ៉ាងច្បាស់​ថា វា​មាន​សមត្ថភាព​ក្នុងការ​ព្យាបាល​អា​ការៈឈឺ បំពង់ករ រលាក​បំពង់ករ ការកើនឡើង​នៃ បញ្ហា​របស់​ប្រព័ន្ធ​ប្រសាទ ជួយ​ព្យាបាល ជំងឺ​ថប់​អារម្មណ៍ ជំងឺ​ឈឺក្បាល ជំងឺ​រលាក ក្រពះ ជំងឺលើសឈាម ជំងឺ​រលាក​ទងសួត ការបង្ក​រោគ​លើ​ប្រដាប់​នោម និង​ជួយ​ព្យាបាល​ជំងឺ​បេះដូង​បាន​ផងដែរ។ វា​ក៏​ត្រូវបាន​គេ​យកមកប្រើ​ប្រាស់​ក្នុងការ​ព្យាបាល​អាកា​រៈ​ជំងឺ​មួយចំនួនទៀត​ដូចជា បំបាត់ អា​ការៈឈឺ ចាប់​ក្នុងពេល​មាន​រដូវ​របស់ ស្ត្រី ជួយ​សម្រួល​ដល់​ចលនា​របស់​ប្រដាប់ រំលាយ​អាហារ បំបាត់​អាកា​រៈ​ហើមពោះ ទល់លាមក និង​បំបាត់​ជំងឺរាគ​ជាដើម។

 

ចំណែក​ត្របកផ្កា​កុលាប​ត្រូវបាន​គេ​យកមក​ហាល​ឲ្យ​ស្ងួត​សម្រាប់​ឆុង​ជា​តែ​ដែល​វា​និង​ផ្តល់​គុណប្រយោជន៍​ខ្ពស់​ដល់​សុខភាព​របស់​មនុស្ស ជាពិសេស​គឺ​សុខភាព​របស់​សម្រស់​ផ្នែក​ខាងក្រៅ រួមមាន​ស្បែក និង ជាលិកា​ទន់​ផងដែរ។ តែ​ត្របកផ្កា​កុលាប​ជួយ​កាត់បន្ថយ​ភាព​ចាស់​មុន​អាយុ ជួយ​កាត់បន្ថយ​កម្រិត​ជាតិ​ពុល​ពី​ក្នុង​ស្រទាប់​ស្បែក និង​ធ្វើ​ឲ្យ​ស្បែ​កមុខ​មាន​សភាព​ស្រស់ថ្លា​ផងដែរ។

 

លើសពីនេះ វា​ក៏​ត្រូវបាន​គេ ប្រើប្រាស់​ជា​ឱសថ​មួយ​ប្រភេទ​សម្រាប់ ព្យាបាល​ជំងឺ​សើរ​ស្បែក​រួមមាន ជំងឺ​រមាស់ នៅលើ​ស្បែក សត្វល្អិត​ទិច ឬ​ខាំ ជួយ ព្យាបាល​អាកា​រៈរ​លាក​ដោយសារ​កម្ដៅ  ថ្ងៃ បំបាត់​មុន ព្យាបាល​ជំងឺ​រមាស់ Eczema  និង​បញ្ចៀស​ពី​អាកា​រៈ​ស្ងួត​របស់​ស្បែក បាន​ផងដែរ ដោយ​គ្រាន់តែ​យក​វា​មក​ត្រាំ​នៅក្នុង​ទឹក​ក្តៅឧណ្ហៗ មុនពេល​ងូតទឹក​ប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត ក្រុម​អ្នកវិទ្យាសាស្ត្រ​ក៏បាន​ចម្រាញ់​សារជាតិ​ពី​ផ្កា​កុលាប​ដើម្បី​ផលិត​ជា​ប្រភេទ​ថ្នាំ​សម្រាប់​សត្វល្អិត​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ផងដែរ។ លោក​វេជ្ជបណ្ឌិត Anthony William អ្នកស្រាវជ្រាវ និង​ជា​អ្នក​ចងក្រង​ពី​គុណ ប្រយោជន៍​របស់​បន្លែ និង​ផ្លែ​បានបង្ហាញ នៅលើ​គេហទំព័រ​របស់លោក​ថា មនុស្ស ភាគច្រើន​នៅលើ​ពិភពលោក​នៅ​មិនទាន់​បានដឹង​ពី​គុណប្រយោជន៍​ដ៏​សម្បូរបែប  របស់​ផ្កា​កុលាប ចំពោះ​សុខភាព​មនុស្ស​នៅឡើយ​ទេ៕

 

អត្ថបទ៖ វុ​ទ្ធា

ប្រភព៖ Khmerdaily