១០ អាហារ​ខ្មៅ​ ល្អ​ចំពោះ​សុខភាព​

បបួល​អ្នក​មក​ញ៉ាំ​អាហារ​ពណ៌​ខ្មៅ​ម្តង ស្តាប់​ហើយ​កុំអាល​លាន់មាត់​ថា​«​ម៉េច អ៊ីចឹង​»​ដោយសារ​ឃើញ​វា​ពណ៌​ខ្មៅ​មិនគួរ​ឱ្យ​ចង់​ញ៉ាំ​នោះ ព្រោះថា​អាហារ​ពណ៌​ខ្មៅ នៅពេលដែល​យើង​យកមក​ផ្សំ​ជាមួយ​អាហារ​ផ្សេងៗ​ក៏​មើលទៅ​ស្អាត និង គួរឱ្យ​ចង់​ញ៉ាំ​ដែរ ។ កត្តា​សំខាន់​នៅពេល​អ្នក​បាន​អាន​អត្ថប្រយោជន៍​របស់​អាហា​រ​ខ្មៅ​ហើយ អ្នក​នឹងមិន​នឹកស្មាន ថា​អាហារ​ពណ៌​ខ្មៅ​អស់​ទាំងនេះ​មានគុណ​ប្រយោជន៍​ល្អ​ចំពោះ​សុខភាព​យ៉ាងនេះ​សោះ ។

១-​ប្ល៊េ​ក​ប៊ឺ​រី​
​សម្បូរ​ទៅដោយ​ជាតិ​សរសៃ​ខ្ពស់​ដែល​ជួយ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម ជួយ​កាត់បន្ថយ កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង និង មហារីក​ពោះវៀន ។ សម្បូរ​ទៅ ដោយ​សារធាតុ​ទប់ស្កាត់​រ៉ាឌីកាល់​សេរី ជួយ​ពង្រឹង និង ស្តារ​សរសៃទឹក​ប្រូតេអ៊ីន ។

១០ អាហារ​ខ្មៅ​ ល្អ​ចំពោះ​សុខភាព​

២-​ទំពាំងបាយជូរ​ខ្មៅ​
​ជួយ​ការពារ​រោគ​បេះដូង ជួយ​បន្ថយ​សម្ពាធ ឈាម និង ជួយ​គ្រប់គ្រង​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​ក្នុង រាងកាយ​បាន​ផងដែរ ។ មិនតែប៉ុណ្ណោះ​ថែមទាំង​មាន​សារធាតុ​ទប់ស្កាត់​រ៉ាឌីកាល់​សេរី​ដែលមាន​ប្រសិទ្ធ​ភាពល្អ​ជួយ​បង្អង់​ភាព​ចាស់ ធ្វើឱ្យ​ស្បែក​ភ្លឺ​ថ្លា​ផូរផង់ ។

១០ អាហារ​ខ្មៅ​ ល្អ​ចំពោះ​សុខភាព​

៣-​ល្ងខ្មៅ​
​សម្បូរ​ទៅដោយ​វីតាមីន B ដែល​ជំនួយ​សរសៃប្រសាទ ។ ដូច្នេះ​ការទទួល​ទាន​ល្ង​ជាប្រចាំ​នឹង ធ្វើឱ្យ​គេង​លក់​ស្រួល មិន​អស់កម្លាំង​ល្ហិតល្ហៃ មិន​កើតរោគ​ស្ពឹក ឬ អា​ការឈឺ​សរសៃសសូង​តាម ដៃជើង ជួយ​ឱ្យ​បាយ​បាន និង មិន​ទល់លាមក ។

១០ អាហារ​ខ្មៅ​ ល្អ​ចំពោះ​សុខភាព​

៤-​ម្រេចខ្មៅ​
​មាន​ឥទ្ធិពល​ជួយ​ភ្ញោ​ច​សរសៃប្រសាទ ជួយ​ឱ្យ​បាយ​បាន ធ្វើឱ្យ​អណ្តាត​របស់​មនុស្ស​ចាស់​ទទួល​រសជាតិ​បានល្អ ជួយ​ព្យាបាល​រោគ​ក្រពះ និង ពោះវៀន កាត់បន្ថយ​ជាតិ​ហ្គាស​ក្នុង​ប្រព័ន្ធ​ផ្លូវអាហារ ។

១០ អាហារ​ខ្មៅ​ ល្អ​ចំពោះ​សុខភាព​

៥-​សណ្តែកខ្មៅ​
​ក្នុង​បណ្តា​សណ្តែក​ដូចគ្នា សណ្តែកខ្មៅ​ត្រូវបាន​ចាត់ទុកជា​សណ្តែក​ដែលមាន​សារធាតុ​ទប់ ស្កាត់​រ៉ាឌីកាល់​សេរី​ច្រើន​បំផុត ។ ជា​ប្រភព​នៃ​ប្រូតេអ៊ីន ជាតិ​សរសៃ និង រ៉ែ​ធាតុ​ផ្សេងៗ​ច្រើន​ទៀតផង ។ សណ្តែកខ្មៅ​ជួយ​ឱ្យ​ប្រព័ន្ធ​ផ្លូវអាហារ​ដំណើរ​ការល្អ ជួយ​សម្រួល​តុល្យភាព​ជាតិ​ស្ករ​ក្នុង​ឈាម​មិនឱ្យ​កើន ឬ ថយចុះ​លឿន ។​

១០ អាហារ​ខ្មៅ​ ល្អ​ចំពោះ​សុខភាព​

៦-​អង្ករសំរូប​ពណ៌​និល​
​មាន​ជាតិ​សរសៃ​ខ្ពស់ និង មាន​ជាតិ​ស្ករ​ទាប អាច​ប្តូរ​ពី​ម្សៅ​ទៅជា​ជាតិ​ស្ករ​ក្នុង​ចរន្តឈាម​យឺត​ជាង ការបរិភោគ​អង្ករ​ខាត់​ស ទើប​ជះឥទ្ធិពល​ធ្វើឱ្យ​ធាត់​តិចជាង ក្រៅពីនេះ​វា​ថែមទាំង​ជួយ​ទប់ស្កាត់​ជំងឺមហារីក និង កាត់បន្ថយ​ដំណើរ​ប្រឈម​រោគ​សរសៃឈាម​បេះដូង​ទៀតផង ។

១០ អាហារ​ខ្មៅ​ ល្អ​ចំពោះ​សុខភាព​

៧-​មាន់​ខ្មៅ​
​ជា​អាហារ​ប៉ូវ​ឈាម​សម្រាប់​ស្ត្រី ជាពិសេស​ស្ត្រី​ដែល​ស្ថិតក្នុង​វ័យ​បន្ត​ពូជ និង មនុស្ស​ចាស់ មាន​ប្រយោជន៍​ក្នុង​ការជួយ​បញ្ចេញ​អ័រម៉ូន​ភេទ​ស្រី (Estrogen) ។ ភាព​ខ្មៅ​របស់​មាន់​ខ្មៅ​នោះ កើត​ពី​សារធាតុ​ម៉ៃ​អា​នី​ន​ដែលមាន​ប្រសិទ្ធភាព​ដូច​ឱសថ ។ មិនតែប៉ុណ្ណោះ​មាន់​ខ្មៅ​ក៏មាន​ជាតិ ខ្លាញ់​ទាប​ជាង​សាច់មាន់​ទូទៅ​ដែរ មាន​ធាតុដែក​ខ្ពស់ ជំនួយ​ឈាម ភាគច្រើន​គេ​និយម​យកទៅ​ចំហុយ (​មាន់​ទឹម​) រួមជាមួយ​គ្រឿងផ្សំ​ស៊ិនសែ និង ជួយ​ប៉ូវ​ខួរក្បាល បង្កើន​សមត្ថភាព​ការងារ និង បង្កើន​សមត្ថភាព​ផ្លូវភេទ​បាន​ទៀតផង ។

១០ អាហារ​ខ្មៅ​ ល្អ​ចំពោះ​សុខភាព​

៨-​អង្ករ​ដំណើបខ្មៅ​
​សម្បូរ​ទៅដោយ​វីតាមីន A ដែល​ជំនួយ​ភ្នែក វីតាមីន B1 វីតាមីន B2 វីតាមីន B6 ជំនួយសរសៃប្រសាទ​ផ្សេងៗ​របស់​រាងកាយ និង វីតាមីន E ជួយ​បង្អង់​ដំណើរ​ចុះខ្សោយ​របស់​កោសិកា​ក្នុង រាងកាយ​ជួយ​ឱ្យ​ឈាម​រត់​បាន​ស្រួល ។​

១០ អាហារ​ខ្មៅ​ ល្អ​ចំពោះ​សុខភាព​

៩-​ឆៅ​កួយ (​ចាហួយខ្មៅ​)
​ជួយ​បំបាត់​ក្តៅ​ក្នុង បណ្តេញ​ស្លេស្ម៍ បំបាត់​ក្អួត ចង្អោរ បំបាត់​អាការ​ធុញ​អាហារ ជា​អាហារ​ដែល មាន​កាល់​ឡូរី​ទាប មាន​ជាតិ​សរសៃ និង ជួយ​កាត់បន្ថយ​កម្រិត​ស្ករ​ក្នុង​ឈាម ។ ក្រៅពីនេះ​ប្រសិន បើ​យើង​នាំយក​ដើម​ឆៅ​កួយ​មក​ដាំ​ឱ្យ​ពុះ រួច​យក មក​ផឹក​ជាប្រចាំ​នឹង​ជួយ​កាត់បន្ថយ​អាការរោគ​លើសឈាម និង រោគ​ទឹកនោមផ្អែម​បាន​ទៀត ផង ។ ​អាហារ​ពណ៌​ខ្មៅ​ដែល​បាន​រៀបរាប់​មកនេះ​នឹងមាន​ប្រយោជន៍​កាន់តែខ្លាំង​ឡើង​ប្រសិនបើ យើង​ញ៉ាំ​ជាមួយ​អាហារ​ពណ៌​ផ្សេងៗ​ឱ្យ​ចម្រុះ​គ្នា​ដើម្បីឱ្យ​ទទួលបាន​ទាំង​រសជាតិ​ឆ្ងាញ់ និង បាន​គ្រប់​គុណប្រយោជន៍​ខាង​ចំណីអាហារ​ផង ។​

១០ អាហារ​ខ្មៅ​ ល្អ​ចំពោះ​សុខភាព​

១០-​ប៊ឺ​ហ្គឺ​រ​ខ្មៅ ផា​ស្តា​ខ្មៅ​
​អាហារ​អស់ទាំង​នេះ​មិនមែន​មាន​ពណ៌​ខ្មៅ​ពី​ធម្មជាតិ​ទេ ប៉ុន្តែ​វា​ឆ្លងកាត់​ការ​ផ្សំ​ឱ្យ​ក្លាយជា​ពណ៌ ខ្មៅ​ដោយ​ទឹក​មឹក​ដែល​បាន​ពី​ត្រី​មឹក ហើយ​ទឹក​មឹក​នេះ​ក៏មាន​ប្រយោជន៍ ព្រោះ​វា​មាន​ប្រូតេអ៊ីន ខ្លាញ់ និង អំបិល​រ៉ែ ជួយ​ទប់ស្កាត់​សារធាតុ​រ៉ាឌីកាល់​សេរី ៕​ ​ឆាន់ ចំ​រ៉ា

១០ អាហារ​ខ្មៅ​ ល្អ​ចំពោះ​សុខភាព​