ភេសជ្ជៈ​សម្រក​ទម្ងន់​រហ័ស​ទាន់​ចិត្ត​

​ប្រសិនបើ​អ្នក​ចង់​បញ្ចុះទម្ងន់​ឱ្យបាន​ទាន់​ចិត្ត​ដើម្បី​ទាន់ពេល​ចូលរួម​កម្មវិធី យើង​អាចជួយ​អ្នក​ដោយ​ផឹក​ភេសជ្ជៈ​សម្រក ។ ប៉ុន្តែ​ភេសជ្ជៈ​នេះ​មិន​បញ្ជាក់ថា មិនឱ្យ​ឡើងទម្ងន់​ដូចដើម​វិញ​ទេ តែ​ដើម្បី​ទប់ស្កាត់​ការ វិល​មករក​ភាពធាត់​ដើម​វិញ អ្នក​ត្រូវតែ​ប្តូរ​របបអាហារ​របស់​អ្នក​ហើយ ។

គ្រឿងផ្សំ​
-​ក្រូចឆ្មារ ១ ផ្លែ​
-​ជីរវ៉ាន់ស៊ុយ ១ ដើម
-​ទឹក ១ កែវ​

​របៀប​ធ្វើ​
-​ហាន់​ជីរវ៉ាន់ស៊ុយ​ឱ្យ​ម៉ដ្ឋ (​អាច​ប្រើ​ម៉ាស៊ីន​ក្រឡុក​ក៏បាន​)
-​ច្របាច់​ក្រូចឆ្មារ​ចូល​
-​កូរ​វា​ឱ្យ​សព្វ​ក្នុង​ទឹក​

​របៀប​ផឹក
-​ផឹក​វា​ពេល​ពោះ​ទទេ​ចំនួន ៥ ថ្ងៃ​ជាប់ៗ គ្នា​
-​រួច​ផ្អាក​ផឹក ១០ ថ្ងៃ​

ភេសជ្ជៈ​នេះ​អាច​កម្ចាត់​ជាតិ​ខ្លាញ់​នៅក្នុងសព៌ាង្គកាយ ថែមទាំង​ជួយផ្តល់​វីតាមីន និង ជាតិ​ទឹក​ដល់​សព៌ាង្គកាយ​ថែមទៀត ។ ចំណែក​សារធាតុ​ក្នុង​ជីរវ៉ាន់ស៊ុយ​អាចជួយ​ប្រព័ន្ធ​រំលាយ​អាហារ និង អាចជួយសម្អាត​សារធាតុ​រាវ​ដែល​រាងកាយ​មិនត្រូវ​ការ​ថែមទៀត ។ ក្នុង​រយៈពេល ៥ ថ្ងៃនេះ​យ៉ាងហោចណាស់ អ្នក​ក៏​អាច​ស្រក​ទម្ងន់​បាន ២,៥ គីឡូក្រាម​ដែរ ៕​ថា​វរិ​ទ្ធ​
​ ​ ​ ​ ​ ​