ការនាំចេញ​អង្ករ​ឆ្នាំ​២០១៥ សម្រេច​បានតែ​ជាង​ពាក់កណ្តាល​នៃ​ផែនការ​

ក្នុង​រយៈពេល​ពេញ​មួយ​១​ឆ្នាំ​២០១៥ កម្ពុជា​នាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​បាន​ចំនួន​៥៣៨,៣៩៦​តោន កើនឡើង​៣០.១​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី ឆ្នាំ​២០១៤ ។ បរិមាណ​នៃ​ការនាំចេញ​នាំ​នេះ សម្រេច​បានតែ​ជាង​ពាក់កណ្តាល​ប៉ុណ្ណោះ​នៃ​ផែនការ​របស់​រដ្ឋាភិបាល​ដែល​គ្រោង​នឹង​នាំចេញ​អង្ករ​ឲ្យ​បាន​១​លាន​តោន​។

ផ្អែក​តាម​របាយការណ៍​របស់​លេខាធិការដ្ឋាន​ច្រកចេញចូល​តែមួយ​សម្រាប់ បំពេញបែបបទ​នាំចេញ​អង្ករ ទីផ្សារ​ដែល​កម្ពុជា​បាន​នាំ​អង្ករ​ទៅ​មាន​ចំនួន​៦០​ប្រទេស ក្នុងនោះ​រួមមាន​ប្រទេស​សមាជិក​សហគមន៍​អឺរ៉ុប ប្រទេស​ចិន ប៉ូឡូញ ម៉ាឡេស៊ី សឹង្ហ​បុរី ឥណ្ឌូនេស៊ី អ៊ីតាលី ហុងកុង អូ​ស្រា្ត​លី អាមេរិក និង​តៃវ៉ាន់​ជាដើម​។​

​ប្រភេទ​អង្ករ​ដែល​កម្ពុជា​នាំចេញ រួមមាន​ប្រភេទ​អង្ករ​ក្រអូប​ក្នុង​បរិមាណ​២៧៤,៦៧១​តោន ស្មើនឹង​៥១​ភាគរយ ប្រភេទ​អង្ក​រស ក្នុង​បរិមាណ​២២១,៨៦២​តោន ស្នើ​នឹង​៤១.២​ភាគរយ និង​ប្រភេទ​អង្ករ​ចំហុយ​ក្នុង​បរិមាណ​៤១,៨៦៣​តោន​ស្នើ​នឹង​៧.៨​ភាគរយ​។

​សូមបញ្ជាក់ថា កាលពី​ឆ្នាំ​២០១៤​កន្លងទៅ​កម្ពុជា​បាន​នាំ​អង្ករ​ចេញទៅ​កាន់​ទីផ្សារ​អន្តរជាតិ​បាន​ចំនួន​៣៨៧,០៦១​តោន​៕

ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​