រថយន្តក្រុង Blue bus បុកគ្នានៅមង្គលបូរី ស្ទះចរាចរណ៍ ពេញផ្លូវជាតិលេខ៥

បន្ទាយមានជ័យ៖ រថយន្តក្រុង blue Bus ដឹកអ្នកដំណើរ បានបុកគ្នាជាមួយ រថយន្តក្រុង មួយគ្រឿងផ្សេងទៀត បានខ្ទាតនៅ កាត់ទទឹងផ្លូវ ធ្វើឲ្យរថយន្តតូច លក្ខណះគ្រួសារមួយគ្រឿង ដែលបើកពីក្រោយបាន ចាប់ហ្វ្រាំរអិលធ្លាក់ស្រែផងដែរ កាលពីវេលាម៉ោង ៤និង៣០នាទី ល្ងាចថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៦ លើកំណាត់ផ្លូវជាតិលេខ ៥ ក្នុងភូមិជំទាវ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានបង្កឲ្យរថយន្តជាច្រើន កកស្ទះចរាចរណ៍ពេញ ផ្លូវជាច្រើនគីឡូម៉ែត្រ។

ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៏នោះ មិនបានបណ្តាលឲ្យ ជនណាម្នាក់រងរបួស ឬស្លាប់បាត់បង់ជីវិតនោះទេ គ្រាន់តែភ័យព្រលឹង ចុងសក់ប៉ុណ្ណោះ។ ក្រៅពីនេះបណ្តាលឲ្យ ខូចរថយន្តតិចតួច រីឯអ្នកបើកបរទាំងសងខាង បាននាំគ្នារត់គេចខ្លួនអស់ ទុកអ្នកដំណើរ ចោលពេញរថយន្ត។

លោក ស៊ី ឌី អធិការនគរបាល ស្រុកមង្គលបូរី បានឲ្យដឹងថា មុនពេលកើតហេតុ មានភ្លៀងធ្លាក់មួយមេ ស្រាប់តែមានរថយន្តក្រុង មួយគ្រឿងរបស់ក្រុមហ៊ុន Blue bus បានធ្វើដំណើរក្នុងទិសដៅ ពីភ្នំពេញ ទៅប៉ោយប៉ែត លុះមកដល់ចំណុចកើតហេតុ ខាងលើបានដាច់កាឡេ ក៏រ៉េចង្កូចពេញផ្លូវ ត្រូវរថយន្តមួយគ្រឿងទៀត ដែលបើកបញ្រ្ចាសគ្នា បុកខ្ទាតពេញផ្លូវ ភ្លាមនោះរថយន្តតូចលក្ខណះគ្រួសារ មួយគ្រឿងចាប់មិនទាន់ ក៏បានរអឹលធ្លាក់ស្នាមភ្លោះផងដែរ។

លោកបន្តថា ចំពោះករណីនេះ ខាងក្រុមហ៊ុនបានធ្វើការ សម្របសម្រួលសងសំណងគ្នា បញ្ចប់រឿង។ ចំពោះអ្នកដំណើរក៏ត្រូវបាន គេយករថយន្តផ្សេងមកសាង ដឹកបន្តទៅអស់ផងដែរ កាលពីវេលាម៉ោង ៥និង២០នាទី៕