ស្ត្រីម្នាក់ នៅស្រុកមង្គលបូរី ក្លាយជាមនុស្សពិការ ដោយសារគ្មានឆ្មប បង្កើតកូនឲ្យគាត់ត្រឹមត្រូវ តាមបច្ចេកទេស

បន្ទាយមានជ័យ៖ ស្ថិតក្នុងភាពពិការ អាវផ្កា សំពត់វែងអង្គុយលើកៅអី ស្ត្រីវ័យ ៣៤ឆ្នាំម្នាក់ បានរៀបរាប់ទាំងទឹលភ្នែក រលីងរលងថា រូបគាត់បានធ្លាក់ ខ្លួនក្លាយជាជនពិកា រដោយសារគ្មានឆ្មប បង្កើតកូនឲ្យគាត់ត្រឹមត្រូវ តាមបច្ចេកទេស ក្រោយពីឆ្លងទន្លេកូនទី៤ ហើយគាត់បានស្វិត ដៃជើងដើលេងរួច ក៏ធ្លាក់ខ្លួនក្រដោយសារ ព្យាបាលជម្ងឺ មិនត្រឹមតែប៉ុណ្ណោះ គ្មានទាំងលទ្ធភាព ចិញ្ចឹមកូនក៏ឲ្យគេចិញ្ចឹមជំនួស។

នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៦នេះ លោក សរ ប៊ុនសឿង មេបញ្ជាការរងអាវុធហត្ថខេត្ត តំណាងឲ្យលោកឧត្តមសេនីយ៍ត្រី ឱ បូរិន មេបញ្ជាការអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារ នាំយកអំណោយដូចជា រទេះរុញ ទឹកស៊ីអ៊ីវ ទឹកត្រី ត្រីខ ទឹកដោះគោឆៅ មី និងថវិការ ២០ម៉ឺនរៀល ទៅចែកជូនស្រ្តីពិការនោះ ដល់គេហដ្ឋានហើយ ដើម្បីចូលរួមចំណែក កាត់បន្ថយការ លំបាករបស់ក្រុមគ្រួសារ ក្រីក្រមួយនេះ។

លោកវរៈសេនីយ័ ឯក ស ប៊ុនសឿង បាននិយាយថា ស្រ្តីដែលពិការជើងទាំងសង ខាងនេះមានឈ្មោះ ម៉ាន់ យឹមសុខា អាយុ៣៤ឆ្នាំ ប្តីមានឈ្មោះ សាយ ម៉េងសុន អាយុ៣៦ឆ្នាំ រស់នៅក្នុង ភូមិគោកស្រុក ឃុំស្រះរាំង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ស្ត្រីនេះមានកូន ៤នាក់ហើយសព្វថ្ងៃគ្មាន ទីលំនៅពិតប្រាកដ រស់នៅជាមួយម្តាយឪពុក ក្នុងភូមិឃុំខាងលើ។

លោកបន្តថា ដោយមើលឃើញក្រុមគ្រួសារ ស្ត្រីលំបាកខ្លាំងពេក ពេលងូតទឹកប្តីបីទៅបីមក ដើររកបង់ត្រីចិញ្ចឹមជីវិត។

លោកស្រី ម៉ាន់ យឹមសុខា បានអះអាងថា គាត់បានធ្លាក់ខ្លួនពិការក្រោយពី គាត់ឆ្លងទន្លេកូនទី៤ ពុំមានឆ្មបបង្កើតគ្រប់គ្រាន់ ទើបក្លាយទៅ ជាស្វិតជើងទាំង២ រហូតមកដល់សព្វថ្ងៃនេះ ចំណែកកូននោះដោយសារតែម្តាយ គ្មានលទ្ធភាពចិញ្ចឹមទើបយក ទៅឲ្យគេចិញ្ចឹមជំនួស៕

ស្ត្រីម្នាក់ នៅស្រុកមង្គលបូរី ក្លាយជាមនុស្សពិការ ដោយសារគ្មានឆ្មប បង្កើតកូនឲ្យគាត់ត្រឹមត្រូវ តាមបច្ចេកទេស

ស្ត្រីម្នាក់ នៅស្រុកមង្គលបូរី ក្លាយជាមនុស្សពិការ ដោយសារគ្មានឆ្មប បង្កើតកូនឲ្យគាត់ត្រឹមត្រូវ តាមបច្ចេកទេស

ស្ត្រីម្នាក់ នៅស្រុកមង្គលបូរី ក្លាយជាមនុស្សពិការ ដោយសារគ្មានឆ្មប បង្កើតកូនឲ្យគាត់ត្រឹមត្រូវ តាមបច្ចេកទេស

ស្ត្រីម្នាក់ នៅស្រុកមង្គលបូរី ក្លាយជាមនុស្សពិការ ដោយសារគ្មានឆ្មប បង្កើតកូនឲ្យគាត់ត្រឹមត្រូវ តាមបច្ចេកទេស

  • ស្ត្រីម្នាក់ នៅស្រុកមង្គលបូរី ក្លាយជាមនុស្សពិការ ដោយសារគ្មានឆ្មប បង្កើតកូនឲ្យគាត់ត្រឹមត្រូវ តាមបច្ចេកទេស已关闭评论
  • 54 views
  • Hide Sidebar
    A+
Publish on:2016/01/09  Category:ក្នុងស្រុក
Tags: