លោក ប៊ុន ហុន បាននាំយកអំណោយ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនគ្រួសារ ទើបឆ្លងទន្លេចំនួន ១០គ្រួសារ

ភ្នំពេញ៖ លោក ប៊ុន ហុន ប្រធានក្រុមការងារ ថ្នាក់កណ្ដាល ចុះជួយឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ និងតំណាងឧបនាយករដ្ឋមន្ត្រី បណ្ឌិតសភាចារ្យ សុខ អាន នាថ្ងៃទី៩ ខែមករា ឆ្នាំ២០១៦នេះ បានចុះសួរសុកទុក្ខ ជួបសំណោះសំណាល និងនាំយកអំណោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូនក្រុមគ្រួសារ ទើបឆ្លងទន្លេចំនួន ១០គ្រួសារ។

លោកបានបញ្ជាក់ថា ក្រុមការងារថ្នាក់កណ្ដាល បាននាំយកសម្ភារះ មួយចំនួនមកចែកជូនរួមមាន សម្ភារៈសំរាប់ប្រើប្រាស់ ពេលឆ្លងទន្លេរួច និង ប្រាក់ចំនួន ៥០០០០រៀល ក្នុងមួយគ្រួសារ សំរាប់គួចព្រលឹងកូនងែត៕