សត្វ​ស្វា​មិនមាន​កម្មសិទ្ធិបញ្ញា​លើ​រូប Selfie របស់ខ្លួន​នោះឡើយ​

រឿង​ក្តីក្តាំ​មួយ​បានកើត​ឡើង​នៅ​រដ្ឋ​កាលី​ហ្វ​នីញ៉ា សហរដ្ឋអាមេរិក ដោយ​ក្រុម​អភិរក្ស​សត្វ​មួយ​បាន​ចោទ​អ្នក​ថតរូប​ម្នាក់ ថា​បាន​រំលោភ​លើ​កម្មសិទ្ធិបញ្ញារ​បស់​សត្វ​ស្វា ដែល​បាន​ថត Selfie ខ្លួនឯង​។ ចៅក្រម​អាមេរិក​ម្នាក់​បាន​អះអាងថា សត្វ​ទាំងអស់​មិនមាន​សិទ្ធិ​គ្រប់គ្រង​លើ​កម្ម​សិទ្ធ​បញ្ញា​នោះឡើយ​។​

​យោងតាម​ការផ្សាយ​រប​ស់កា​សែត​បារាំង Le Point  រឿងរ៉ាវ​បានចាប់ផ្តើម​កើតឡើង​កាលពី​ឆ្នាំ​២០១១ ដោយ​អ្នក​ថតរូប​អង់គ្លេស David Slater បានធ្វើ​ដំណើរ​ទៅ​កោះ Sulwesi ប្រទេស​ឥណ្ឌូនេស៊ី ដើម្បី​ថតរូប​ជា​ស៊េរី​។ ខណៈដែល​គាត់​កំពុង​តម្លើង​ជើងកា​ម៉េ​រា សត្វ​ស្វា​ឈ្មោះ Naruto បាន​យក​កា​ម៉េ​រា​លោក​ទៅ​ថត Selfie ខ្លួនឯង​ចំនួន​២​ប៉ុស្តិ៍​។​

​បន្ទាប់មក លោក David Slater បាន​បោះពុម្ពផ្សាយ​រូបថត​របស់ខ្លួន ដែល​ក្នុងនោះ​មាន​រូបថត Selfie ពីរ​សន្លឹក​របស់​ស្វា Naruto​។ ប៉ុន្តែ​លោក David បានសរសេរថា រូប​ទាំងនោះ​គឺជា​ស្នាដៃ​របស់ខ្លួន ហើយ​លោក​ក៏មាន​ការខឹង​សម្បា​រយ៉ា​ង​ខ្លាំង​ផងដែរ ដែល​ឃើញ​គេ​យក​រូប​ទាំងនោះ​ទៅប្រើ​ប្រាស់​ដោយ​គ្មាន​ការអនុញ្ញាត​។​

​ស្របពេល​ជាមួយគ្នានេះ​ផងដែរ ក្រុម​អង្គការ​ការពារ​សិទ្ធិ​សត្វ​មួយ​របស់​សហរដ្ឋអាមេរិក​ដែលមាន​ឈ្មោះថា PETA  បាន​ចោទប្រកាន់​លោក David ថា បាន​រំលោភ​លើ​កម្មសិទ្ធិបញ្ញារ​បស់​សត្វ​ស្វា​។ PETA បានទាមទារ​ឲ្យ​លោក David និង​វណ្ណ​កម្ម​សៀវភៅ Blurb of San Francisco សងជំងឺចិត្ត​ជា​ប្រាក់​ដល់​សត្វ​ស្វា​។​

​ទោះបីជា​យ៉ាងណាក៏ដោយ ចៅក្រម​អាមេរិក លោក William Orrick បាន​បកស្រាយ​តាមច្បាប់​ថា ទាំង​លោក David និង​ស្វា Naruto មិនមាន​សិទ្ធិ​លើ​រូបថត​នោះឡើយ​។ លោក​ពន្យល់ថា​៖ «​រូបថត​ដែល​ផ្តិត​ដោយ​ធម្មជាតិ សត្វ និង​រុក្ខជាតិ ជាដើម មិន​ស្ថិតនៅក្រោម​កម្មសិទ្ធិ​អ្នកណា​នោះឡើយ​»​។​

​ក្រុម​ការពារ​សិទ្ធិ​សត្វ​នៅតែ​មិនមាន​ភាព​ស្ងប់​ឡើយ​ចំពោះ​ការបកស្រាយ​បែបនេះ ដោយ​ពួកគេ​យល់ថា សត្វ​ស្វា Naruto គួរតែមាន​សិទ្ធិ​លើ​ស្នាដៃ​របស់ខ្លួន​។ ប្រសិនបើ​គេ​បាន​សំណង​ជំងឺ​ចិត្ត ទឹកប្រាក់​នឹង​ប្រើប្រាស់​សម្រាប់​ការផ្គត់ផ្គង់​ចំណីអាហារ និង​ទីជម្រក​របស់ Naruto ផ្ទាល់​៕

ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​