គង់ សំបូរ ចាញ់ ផាន់ គ្រាន់ស្មើ

ភ្នំពេញ:     ​ភ្នំពេញ​:​ការប្រកួត​ប្រដាល់​លើស​ង្វៀន SEA-TV ល្ងាច​ថ្ងៃទី​៩ មករា​អ្នក​ប្រដាល់​គង់ សំបូរ​សមាគម​ប្រដាល់​ក្រសួងការពារជាតិ​ប្រកួត​ចាញ់​អ្នក​ប្រដាល់​ថៃ A Ramboy ដោយ​ពិន្ទុ​ដាច់ ។​

​    ​ក្នុងការ​ប្រកួត ៥ ទឹក​នោះ​អ្នក​ប្រដាល់​ថៃ​រូបនេះ​មានប្រៀប​លើ​សំបូរ​ពេញ​ទាំង ៥ ទឹក ។ ទោះបី​ស្ថានភាព​នៃ​ការប្រកួត​សំបូរ​រុលចូល​រហូត​ក៏ពិតមែន​តែ​សំបូរ​ចូល​ឲ្យ​ គូប្រកួត​វ៉ៃ​តែប៉ុណ្ណោះ ។​

​     បន្ទាប់ពី​ប្រកួត​គ្នា ៥ ទឹក​ពេញ​នោះ A Ramboy​បានទទួល​ជ័យជំនះ​លើ​អ្នក​ប្រដាល់​កម្ពុជា​គង់ សំបូរ​ដោយ​ ពិន្ទុ ។​

​     ​ដោយឡែក​ផាន់ គ្រាន់​ក្លិប​គុជ​សារ​កីឡា​ប្រកួត​បាន​ត្រឹម​ស្មើ​ពិន្ទុ​ជាមួយ​អ្នក​ ប្រដាល់​ថៃ Pra Vit ។​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៥ គីឡូក្រាម ។​

+​ឌុ​ម កែវ​ដា​ស្គាល់​ចាញ់​ក្នុង​ព្រឹត្តិការណ៍​ជើងឯក​ស៊ីម៉ង់​អូដ្ឋ​

​     ​ភ្នំពេញ​:​សម្រាប់​ពូ​ល A នៃ​ព្រឹត្តិការណ៍​អធិរាជ​លើស​ង្វើ​ន​ស៊ីម៉ង់​អូដ្ឋ​របស់​V5 យប់​ថ្ងៃទី​៩​មករា​ការប្រកួត​ សម្រាប់​ពូ​ល A បានបញ្ចប់​ហើយ ។​

​    ​ឌុ​ម កែវ​ដា​ក្លិប​ម្កុដ​រាជសីហ៍​ប្រកួត​ចាញ់​សេក កឹម​រួន​ក្លិប​អង្គរ​មានជ័យ​ខេត្តសៀមរាប​ដោយ​ពិន្ទុ​ដែល​ការ​ចាញ់​នេះ​ធ្វើ​ ឲ្យ​កែវ​ដា​បាន​លេខ ២ ឯ គិ​ម​រួន​បាន​លេខ ១ ក្នុង​ពូ​ល ។​
​    ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះដែរ​ឆាយ មាស​ក្លិប​សំរោង​កោង​ខេត្តបាត់ដំបង​ផ្ដួល​អ្នក​ប្រដាល់​ថៃ Pich Phanomនៅ​ទឹក​ទី ៤​ដោយ​ទាត់​ឲ្យ​ខូច​ជើង ។​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​ហាលអាវ​ដូចគ្នា ។​