ចិន-កូរ៉េខាងត្បូង ផ្លាស់ប្តូរទស្សនៈ គ្នាជុំវិញបញ្ហា នុយក្លេអ៊ែរ នៅឧបទ្វីបកូរ៉េ

ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចុះផ្សាយនៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៦ថា មន្ត្រីការទូតនៃប្រទេសចិន និងកូរ៉េខាងត្បូងបាន ជួបពិភាក្សាគ្នាដោយផ្តោត សំខាន់ទៅលើបញ្ហានុយក្លេអ៊ែរ នៅឧបទ្វីបកូរ៉េ ។

លោក Wang Yi រដ្ឋមន្ត្រីការបរទេសចិន និងសហដៃគូសន្ទនាលោក Yun Byung-se រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង បានជួបសន្ទនាគ្នាតាមទូរស័ព្ទ កាលពីថ្ងៃសុក្រម្សិលមិញ ដោយភាគីទាំងពីរបានពិភាក្សាគ្នា លើបញ្ហានុយក្លេអ៊ែរ នៅឧបទ្វីបកូរ៉េ ។

នៅក្នុងអំឡុងពេល ជួបសន្ទនាតាមទូរស័ព្ទ លោក Wang បានមានប្រសាសន៍ថា ចិន តែងតែបានមើលឃើញ អំពីក្តីកង្វល់ដែលបានកើតឡើង នៅឧបទ្វីបកូរ៉េ ក្នុងគោលបំណងចង់បាន ការរក្សានូវសុខសន្តិភាព និងស្ថិរភាពនៅឧបទ្វីប រួមទាំងការពិភាក្សារកដំណោះ ស្រាយកើតមានឡើង ហើយក្តីព្រួយបារម្ភនោះ គឺមិនទាន់ទទួលបានឯករាជ្យ កើតឡើងទាំងស្រុងនៅឡើយ ។

លោក Wang បានបញ្ជាក់យ៉ាងច្បាស់ថា ចិន បានរៀបចំ និងដើរតួ ដើម្បីស្នើដល់ការធ្វើតេស្តដោយ សាធារណរដ្ឋប្រជាធិបតេយ្យកូរ៉េ (DPRK) និងជាការបញ្ជាក់ យ៉ាងច្បាស់នូវការរក្សា ចំណងទំនាក់ទំនងរវាង ចិនជាមួយ នឹងកូរ៉េខាងត្បូង ហើយកិច្ចពិភាក្សាគ្នា លើបញ្ហានុយក្លេអ៊ែរ នៅឧបទ្វីបកូរ៉េនេះ នឹងមានឡើងនៅ ក្នុងពេលដ៏ខ្លីខាងមុខ ។

សូមបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍ កន្លងទៅនេះ DPRK បានប្រកាសថា បានសាកល្បងនូវគ្រាប់បែក លើកដំបូងដែលផលិតឡើង ដោយអ៊ីដ្រូសែន ។នេះជា ការប្រកាសនៃការសាកល្បង នូវតេស្តនុយក្លេអ៊ែរ លើកទី៤ហើយ បន្ទាប់ពីបានធ្វើតេស្ត នៅក្នុងឆ្នាំ២០០៦ ក្នុងឆ្នាំ២០០៩ និងឆ្នាំ២០១៣កន្លងទៅនេះ ៕

  • ចិន-កូរ៉េខាងត្បូង ផ្លាស់ប្តូរទស្សនៈ គ្នាជុំវិញបញ្ហា នុយក្លេអ៊ែរ នៅឧបទ្វីបកូរ៉េ已关闭评论
  • 58 views
  • Hide Sidebar
    A+
Publish on:2016/01/10  Category:​អន្តរជាតិ