នរណាត្រូវដើរចេញក្នុងសប្ដាហ៍នេះ ?

ភ្នំពេញ: ​ភ្នំពេញ​:​ការប្រកួត​ប្រដាល់​ដណ្ដើម​ពានរង្វាន TIFFY លើស​ង្វៀន TIFFY ARENA របស់ TV5 យប់​ថ្ងៃទី​១០មករា​នេះ​នឹងមាន​អ្នក​ប្រដាល់ ២ រូប​ទៀតហើយ​ដែល​ត្រូវ​ដើរចេញ​នោះ ។​

​    ​ឯម សារ៉ាក់​ក្លិប​រិ​ទ្ធិ​ពោធិ៍​កីឡា ត្រូវ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​សេន កុសល​មកពី​ក្លិប​មោង​ឬ​ស្សី​មរតក​គុន​ខ្មែរ​ ហើយ​នេះ​ជាការ​ប្រកួត​មួយ​ដែល​ទាំងសងខាង​សុទ្ធតែ​ត្រូវការ​ឈ្នះ​ដូចគ្នា ។ សម្រាប់​អ្នកចាញ់​គឺ​ដើរចេញ ។​

​    ​កន្លងមកនេះ​មាន​អ្នក​ប្រដាល់ ៨ រូប​ហើយ​ដែល​ត្រូវ​ខ្ទាត​ចេញ ហើយក៏​មាន ៨ រូប​ដែរ​ដែលមាន​កៅអី​សម្រាប់​វគ្គ​ប្រកួត​បន្ត​នោះ ។​សម្រាប់​សារ៉ាក់ និង កុសល មិនដឹងថា​នរណា​ជា​អ្នកមាន​សមត្ថភាព​ដណ្ដើម​ជ័យជំនះ​នោះទេ​។​តាមពិត​អ្នក​ ប្រដាល់​ទាំង ២ រូបនេះ​សុទ្ធ​តែមាន​ក្រឡា​ចាក់​ដូចគ្នា​តែ​កុសល​ចិត្ត​មិនសូវ​លះ​ដូច​ សារ៉ាក់ ។​

​    ​នរណា​នៅ នរណា​ខ្ទា​ត់​ចេញ​អាស្រ័យ​លើ​ឯម សារ៉ាក់ និង សេន កុសល​ខ្លួនឯង​ហើយ ។ បើ​នរណា​វាងវៃ​ជាង​ និង​ហ្វឹកហាត់​បានល្អ​នោះគេ​នឹង​ឈ្នះ ។​នរណា​ដើរចេញ នរណា​នៅ ?

​    ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះដែរ​អ្នក​ប្រដាល់​យ៉ា​ម ឡយ​ក្លិប​រស្មី​កុមារកំព្រា ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ឈ្មោះ​ តាំង សីហា​មកពី​ក្លិប​កងពលតូច​លេខ ៧០ ។​

​    ​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​សុទ្ធតែ​មិនទាន់​មានឈ្មោះ​ល្បី​ដូចគ្នា​តែ​គេ​មាន​ស្នៀត​វ៉ៃ​ល្អ​ គ្រាន់បើ​ដែរ ។ ដើម្បី​ ជ័យជំនះ​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​ជួនកាល​វ៉ៃ​ប្ដូរ​ក៏មានដែរ​តែ​យ៉ា​ម ឡយ​វ៉ៃ​ប្រើ​កម្លាំង​ច្រើនជាង​កលល្បិច​ព្រោះ​អ្នក​ ប្រដាល់​រូបនេះ​មិនសូវ​សំបូរ​ស្នៀត​នោះទេ ។​

​    ​យ៉ា​ម ឡយ ជា​អ្នក​ខ្ទា​ត់​ចេញ ឬ ក៏​តាំង សីហា​ជា​អ្នក​ដើរចេញ ? អ្នក​ប្រដាល់​ទាំង ២ រូបនេះ​គេ​ជឿថា​នឹង​ប្រ​កួត​គ្នា ៥ ទឹក​ជាមិនខាន ។​

​    ​ចំពោះ​គូប្រកួត​ក្រៅ​ពានរង្វាន់​នោះ​ខន សុខុន​ក្លិប​ខេត្ត​រតនគីរី ប្រកួត​ជាមួយ​អ្នក​ប្រដាល់ គង់ ហ៊ូ​វ នៃ​សមាគម​ប្រដាល់​ក្រសួងការពារជាតិ ។​

​     ​គង់ ហ៊ូ​វ​មួយរយៈ​នេះ​មានការ​រីកចម្រើន​ខ្លាំងណាស់ ។ ការប្រកួត​ភាគច្រើន​គង់ ហ៊ូ​វ​ផ្ដួល​គូប្រកួត​ឲ្យ​សន្លប់​មុន​ទឹក​ទី ៥ ។​ចំពោះ​សុខុន​ក៏​មិន​អន់​ដែរ​គេ​ជា​អ្នក​ប្រដាល់​ដែលមាន​កណ្ដាប់ដៃ​រហ័ស ហើយ​ទោះជា​ក្នុងស្ថានភាព​ណា​ក៏​គេ​បញ្ចេញ​កណ្ដាប់ដៃ​រួច​ដែរ ។ ចាំមើល​នរណា​ឈ្នះ ?

​    ​អាន សុផល​ក្លិប​សុភា​នូ​មាន​ជ័យ​ប្រកួត​ជាមួ​យ​អ្នក​ប្រដាល់​ម៉ូ ណារ៉ាក់​ក្លិប​ព្រៃទទឹង​កីឡា​ខេត្តបាត់ដំបង​ក្នុង​ប្រភេទ​ទម្ងន់​៥៧​ គីឡូក្រាម និង ផល ពិសិដ្ឋ​ក្លិប​ខេត្ត​រតនគីរី​ប្រកួត​ជាម​យ​យ​លីន វាសនា​ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ ។​