មាស ច័ន្ទមាន សាក ជាមួយអ្នកប្រដាល់ថៃ Phich Nam Ek

ភ្នំពេញ:     ​ភ្នំពេញ​:​លើស​ង្វៀន Ganzberg របស់ SEA-TV ព្រឹក​ថ្ងៃទី​១០​ធ្នូ​អ្នក​ប្រដាល់​កម្ពុជា​ង៉ែត រដ្ឋា​ក្លិប​តា​ព្រហ្ម​មាន​ជ័យ​ត្រូវ​បានដាក់​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ ប្រដាល់​ថៃ Re Da ។​

​    ​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​ពុំ​ធ្លាប់​ជួប​ប្រកួត​គ្នា​ពីមុនមក​ឡើយ ។ រដ្ឋា​ជា​អ្នក​ប្រដាល់​មួយរូប​ដែល​ល្អ​ជើង​ដែល​ កន្លងមក​មាន​អ្នក​ប្រដាល់​មិនតិច​នាក់​ទេ​ដែល​ត្រូវ​រដ្ឋា​ទាត់​ឲ្យ​បាក់ដៃ​ នោះ ។ រដ្ឋា​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៧១​ដង ឈ្នះ​ ៦១​ដង ចាញ់​៨​ដង និង​ស្មើ​ពិន្ទុ ២ ដង ។​

​    ​ចំពោះ​អ្នក​ប្រដាល់​ថៃ Re Da​វិញ​មិនដឹងថា​មាន​របៀប​វ៉ៃ​យ៉ាងណា ហើយ​មាន​សមត្ថភាព​ប៉ុណ្ណ​នោះទេ​តែបើ​ តាម​លោក​ញាន សុធី​ដែលជា​អ្នកគ្រប់គ្រង​កម្មវិធី​ប្រដាល់​របស់ SEA-TV នោះ​ថា​អ្នក​ប្រដាល់​ថៃ​រូបនេះ​មាន​ប្រវត្តិ​ប្រ​កួត​ចំនួន​៩៨​ដង ឈ្នះ​៧៨​ដង ចាញ់​១៦​ដង និង ស្មើ​ពិន្ទុ ៤ ដង ។​

​    ​ជំនួប​រវាង​អ្នក​ប្រដាល់​ក​ម្បុ​ជា​ង៉ែត រដ្ឋា​ជាមួយ​ខ្លា​ឆ្លងដែន​មកពី​ប្រទេស​ថៃ Re Da មិនដឹងថា​នរណា​ជា​អ្នក​មាន​សមត្ថភាព​ដណ្ដើម​ជ័យជំនះ​នោះទេ ។​

​    ​មាស ច័ន្ទ​មាន​សមាគម​ប្រដាល់​ក្រសួងការពារជាតិ​ត្រូវបាន​ផ្គូរ​ផ្គង​ឲ្យ​ប្រកួត​ ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ Phich Nam Ek ដោយ​ពួកគេ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ។​

​    ​ច័ន្ទ​មាន ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​មួយរូប​ដែលមាន​កលល្បិច​វ៉ៃ​ល្អ​តែបើ​គូប្រកួត​ បុក​ខ្លាំង​នោះ​ច័ន្ទ​មាន​ឆាប​ស្រុត​ កម្លាំង​ណាស់ ។​ច័ន្ទ​មាន​គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​១១៦​ដង ឈ្នះ​៩៣ ដង ចាញ់​២៣​ដង ។​កណ្ដាប់ដៃ និង ជង្គង់​របស់​គេ​ល្អ​ណាស់ ។​

​    ​ចំពោះ​អ្នក​ប្រដាល់​ថៃ Phich Nam Ek​វិញ​គេ​ធ្លាប់​មក​ប្រកួត​ស្រុក​ខ្មែរ ២-៣​លើក​មកហើយ​ដោយមាន​ចាញ់​មាន​ឈ្នះ ។ អ្នក​ប្រដាល់​រូបនេះ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៧៦​ដង ឈ្នះ​៦២​ដង ចាញ់​១៣​ដង និង ស្មើ​ពិន្ទុ ១ ដង ។ ជា​អ្នក​ប្រដាល់​ដែល​រហ័សរហួន​គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៧៦​ដង ឈ្នះ​៦២​ដង ចាញ់​១៣​ដង និង ស្មើ​ពិន្ទុ​១ ដង ។ នរណា​ នឹង​ឈ្នះ​ក្នុងការ​ប្រកួត​នេះ ?

​    ​ចំពោះ​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ​នោះ​យឹម សារុន​ក្លិប​កងពលតូច​លេខ​៣១​ប្រកួត​ជាមួយ​ហុង  ចាយ​ក្លិប​ពន្លឺ​សាមគ្គី​ខេត្តបាត់ដំបង ។​លីន ថាច់​គីម​ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ​ប្រកួត​ជាមួយ​បឺត ចឺម​ក្លិប​រ៉ា​ហាប់​ស្វាយ​ប៉ាក និង សេក សុខ​សរ​ក្លិប​អង្គរ​មានជ័យ​ខេត្តសៀមរាប ប្រកួត​ជាមួយ​សូ​យ សុគន្ធ​ក្លិប​ពោធិ៍​ជ័យ​កីឡា ។​