ផង់ សុភាពអាចទៅរួចជាមួយ Phach Arun បានឬទេ ?

ភ្នំពេញ:     ​ភ្នំពេញ​:​អ្នក​ប្រដាល់​មិនសូវមាន​កេ​រ្ត៍​ឈ្មោះ​ផង់ សុភាព​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ​ត្រូវបាន​ផ្គូរ​ផ្គង​ឲ្យ​ប្រកួត​ជាមួយ​ អ្នក​ប្រដាល់​ថៃ Phach Arun លើស​ង្វៀន SRA-TV វេលា​រសៀល​ថ្ងៃទី​១០​មករា​នេះ ។​

​    ​សុភាពជា​អ្នក​ប្រដាល់​ដែល​មិនសូវមាន​ឈ្មោះ​បោះ​សម្លេង​នោះទេ​តែ​គេ​ជា​ អ្នក​ប្រដាល់​ដែល​វ៉ៃ​មិន​អន់​នោះ​ឡើយ ។ គេ​ជា​អ្នក​ប្រដាល់​ដែល​ចាស់វស្សា​គ្រាន់បើ​ដែលមាន​កណ្ដាប់ដៃ​វ៉ៃ​ចេញ​ បានល្អ​តែ​ចិត្ត​គេ​មិនសូវ​ធំ​ឡើយ ។​សុភាព​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៦៥ ដង ឈ្នះ​៤៨ ដង ចាញ់​១២​ដង ស្មើ​ពិន្ទុ ៥ ដង ។

​    ​ចំពោះ​អ្នក​ប្រដាល់​ថៃ Phach Arun វិញ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៨៩​ដង ឈ្នះ​៧២ ដង ចាញ់​១០ ដង ។ អ្នក​ប្រ​ដាល់​រូបនេះ​ពុំ​ធ្លាប់​ប្រកួត​ចាញ់​នៅ​ស្រុក​ខ្មែរ​នោះទេ ។

​     ​មាន​អ្នក​ប្រដាល់​ខ្លាំងៗ​មិនតិច​ឡើយ​ដែល Phach Arun បង្ក្រាបបាន ។​តែ​ពេលនេះ​អ្នក​ប្រដាល់​ជើង​ខ្លាំង​រូប​ នេះ​ត្រូវ​ជួប​ជាមួយ​ផង់ សុភាព​ដែល​វ៉ៃ​បានល្អ​គ្រាន់បើ​នោះ​មិនដឹងថា​Phach Arun អាច​យកឈ្នះ​បាន​ឬ​អត់​នោះឡើយ​ តែ​ការប្រកួត​កន្លងមក​Arun ឈ្នះ​គូប្រកួត​ដោយ​ពិន្ទុ​ប៉ុណ្ណោះ ។​

​    ​ហ៊ឹម សេរី​ក្លិប​តា​ព្រហ្ម​មានជ័យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ Phou Lung ដោយ​ពួកគេ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ ទម្ងន់​៥១ គីឡូក្រាម ។​

​    ​Phoung Lung ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​មួយរូប​ដែល​គេ​ធ្លាប់​បង្ក្រាប​អ្នក​ប្រដាល់​ ជើង​ខ្លាំង​កម្ពុជា​បាន​មិនតិច​ នាក់​នោះទេ ។ អ្នក​ប្រដាល់​រូបនេះ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៧៧​ដង ឈ្នះ​៥៩ ដង ចាញ់​៦ ដង ស្មើ​ពិ​ន្តុ ២ ដង សម្រាប់​ការប្រកួត​នេះ​អ្នក​ប្រដាល់​រូបនេះ​ហាក់ដូច​ជាមាន​ជំនឿ​ចិត្ត​ ខ្លួនឯង​រួចទៅហើយ​ថា​នឹង​បានទទួល​ជ័យជំនះ​ទៀត​ជា​មិន​ខាន ។​

​    ​សម្រាប់​សេរី​ក៏​គេ​មាន​ជំនឿ​ចិត្ត​ថា​នឹង​ដណ្ដើមបាន​ជ័យជំនះ​ពី​ ការប្រកួត​នេះដែរ​ព្រោះ​គេ​បាន​ព្យាយាម​ហ្វឹក​ហាត់​មិនតិច​ឡើយ​សម្រាប់​ ការប្រកួត​នេះ ។ គួរបញ្ជាក់​ថា​សេរី​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៦៥ ដង ឈ្នះ​៥៧ ដង ចាញ់​៨ដង ។​

​    ​ចំពោះ​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ​នោះ​ថា​ន រ៉ា​ឌី​ក្លិប​តា​ព្រហ្ម​មានជ័យ​ប្រកាស​វ៉ៃ​សងសឹក​ជាមួយ​ រិ​ទ្ធ ប្រា​ក់បិន​ក្លិប​កងពលតូច​លេខ ៧០ ។​ផាន ផាត់​យុទ្ធ ប្រកួត​ជាមួយ​អ្នក​ប្រដាល់​លាប រដ្ឋា​ក្លិប​ដី​ឡូ​តិ៍​មាន​រិ​ទ្ធ​ខេត្ត​បន្ទាយ់មានជ័យ ។​