​ភ្លា​ម្ទេស​សាច់គោ​

គ្រឿងផ្សំ​
( សម្រាប់​មនុស្ស ៣-៤ នាក់ )សាច់​ចំឡក ២០០ ក្រាម​
ទឹកក្រូច​ឆ្មារ ២ ស្លាបព្រា​បាយ​កន្លះ​
អំបិល ១ ស្លាបព្រា​កាហ្វេ​
ទឹកប្រហុក ៣ ស្លាបព្រា​បាយ​
ស្ករស ១ ស្លាបព្រា​កាហ្វេ​
គល់​ស្លឹកគ្រៃ ហាន់​រួច ៣ ស្លាបព្រា​បាយ​
ខ្ទឹមក្រហម ៣ មើម ហាន់​
ខ្ទឹម ស ៣ កំពឹស​ធំ ហាន់
ម្ទេសដៃនាង​ពណ៌​បៃតង ២ ផ្លែ ហាន់​
ម្ទេសដៃនាង​ពណ៌​ក្រហម ២ ផ្លែ ហាន់​
ជីរ​ក្រសាំងទំហំ ជីរ​ពង​ទា​កូន​
​ជីរនាងវង ។​

​ ​វិធី​ធ្វើ​
១ ហាន់សាច់​គោ​ជា​បន្ទះ​ស្ដើងៗ រួចហើយ​ដាក់ចូល​ចាន ច្របាច់​ក្រូចឆ្មារ​ពីលើ​សាច់ រោយ​អំបិល ច្របល់​ចូលគ្នា​ឱ្យ​សព្វ រួចហើយ​ទុកចោល​រយៈពេល ២០ នាទី សឹម​ពូត​សាច់គោ​យក​ទឹក​ដាក់​ក្នុង​ឆ្នាំង​ដាំ​រហូត​ពុះ ពេល​ពុះ​ហើយ​ដាក់​ទឹកប្រហុក ស្ករស និង កូរ​ឱ្យ​ស្ករស​រលាយ ហើយ​ដាំ​បន្ដទៀត​ប្រហែល ៥ នាទី ទើប​បិទ​ភ្លើង ។​
២ ដាក់​សាច់គោ​ចូលទៅ​ឆ្នាំង​នោះ កូរ​ឲ្យ​ចូលជាតិ​ល្អ​ហើយ ដាក់​ចំណិត​គល់​ស្លឹកគ្រៃ ខ្ទឹមក្រហម ខ្ទឹមស ច្របល់​ចូល គ្នា​ឱ្យ​សព្វ​ល្អ​ហើយ​ដួស​ដាក់​ចាន បន្ទាប់មក​ដាក់​ម្ទេសដៃនាង បៃតង ក្រហម ដាក់​ជីរនាងវង និង ជីរ​ក្រសាំងទំហំ រួច​ច្របល់​ម្ដងទៀត​ជាការ​ស្រេច ៕

​ភ្លា​ម្ទេស​សាច់គោ​