សត្វទីទុយ ត្រូវគេញាត់ចូល ក្នុងក្រឡស្រាថ្នាំទាំងរស់ យ៉ាងអាណោចអាធម ព្រោះវាអាច…

ចិន៖ រូបភាពរបស់សត្វទីទុយ​ ដែលត្រូវបានគេ ដាក់ញាត់ចូលក្នុងក្រឡជ័រលាយស្រាទាំងរស់ ដើម្បីធ្វើជាថ្នាំបុរាណចិន  កំពុងធ្វើឲ្យរំជួលចិត្ត និងមានការរិះគន់យ៉ាងខ្លាំង ចំពោះទង្វើបែបនេះ ពីអ្នកលេងបណ្តាញសង្គម កាលពេលថ្មីៗនេះ។

សត្វទីទុយ ត្រូវគេញាត់ចូល ក្នុងក្រឡស្រាថ្នាំទាំងរស់ យ៉ាងអាណោចអាធម ព្រោះវាអាច...

រូបភាពដ៏ឃោរឃៅទាំងនោះ ត្រូវបានបង្ហោះចូលក្នុងបណ្តាញសង្គម Twitter និង Weibo ដោយគណនីរបស់ ទស្សនាវដ្តីធម្មជាតិ។ បន្ទាប់មកមានអ្នកបញ្ចេញមតិ និងចែកចាយលើសពី ៦,០០០ដង ក្នុងរយៈពេលជាងមួយម៉ោងប៉ុណ្ណោះ ដោយភាគច្រើន ពួកគេបានសំដែងកំហឹង ចំពោះទង្វើបែបនេះ។

ក្នុងនោះបើតាមអ្នកកាសែតចិនម្នាក់ បាននិយាយប្រាប់ថា ស្រាត្រាំសត្វទីទុយ ត្រូវគេដាក់លក់នៅតំបន់ក្វាងចូវ ត្រាំក្នុងក្រឡជ័ររយៈពេល ១០ឆ្នាំ ដើម្បីឲ្យជាតិអាល់កុលរបស់ស្រាជ្រាបចូល សាច់សត្វ ទាំងនោះ ។

លោក Li ដែលជាអ្នកលក់ស្រាម្នាក់ បាននិយាយថា សត្វទីទុយ និងសត្វផ្សេងទៀត ត្រូវបានគេច្រមុជចូលក្នុង ក្រឡស្រាទឹកទាំងរស់ ដែលធ្វើបែបនេះព្រោះពួកគេយល់ឃើញថា ធ្វើឲ្យគុណភាពស្រា កាន់តែល្អប្រសើរ។

លោក Li រៀបរាប់បន្ថែមការយល់ឃើញ របស់ខ្លួនទៀតថា ស្រាត្រាំសត្វទទុយនេះ ពេលផឹកទៅអាចជួយឲ្យសុខភាពរឹងមាំ ដែលជាមូលហេតុ មានអ្នកចង់ផឹកស្រាត្រាំសាច់ទីទុយនេះ។

សត្វទីទុយ ត្រូវគេញាត់ចូល ក្នុងក្រឡស្រាថ្នាំទាំងរស់ យ៉ាងអាណោចអាធម ព្រោះវាអាច...

ទោះបីជាយ៉ាងណា លោក Li Yuan សាស្ត្រាចារ្យថ្នាក់វេជ្ជសាស្ត្របុរាណចិន នៃសាកលវិទ្យាល័យ Chengdu បាននិយាយថា ថ្នាំស្រាត្រាំសត្វទីទុយ ដែលគេជឿជាក់ថា អាចព្យាបាលជំងឺរលោកសន្លាក់ ប្រហែលជាមិនមាន ប្រសិទ្ធភាព ដូចជាអ្វីដែលមនុស្សភាគច្រើនបានគិតនោះទេ ។ សាស្ត្រាចារ្យរូបនេះបានព្រមានថា សត្វទីទុយអាច មានបាក់តេរី ហើយអ្នកពិសាស្រានោះ អាចបណ្តាលឲ្យគាំងបេះដូងថែមទៀតផង។

យ៉ាងណាមិញ សត្វទីទុយ ត្រូវបានចាត់ទុកជាប្រភេទសត្វស្លាប​ ដែលមានការអភិរក្ស និងការពារក្នុងប្រទេសចិន ហើយអាជ្ញាធរចិន ក៏ទទូចឲ្យប្រជាជន ដែលដឹងពីកន្លែងផលិតស្រាទីទុយ ផ្តល់ដំណឹងភ្លាមៗ ពីព្រោះបើយោង តាមច្បាប់ ប្រសិនបើនរណាម្នាក់ទិញ លក់ និងពិសាសត្វជិតផុតពូជដោយខុសច្បាប់ នឹងត្រូវពិន័យ ហើយផ្តន្ទាទោសក្នុងបទល្មើសឧក្រិដ្ឋ អាចជាប់គុកពី ១០ឆ្នាំឡើងទៅ ៕

សត្វទីទុយ ត្រូវគេញាត់ចូល ក្នុងក្រឡស្រាថ្នាំទាំងរស់ យ៉ាងអាណោចអាធម ព្រោះវាអាច...
សត្វទីទុយ ត្រូវគេញាត់ចូល ក្នុងក្រឡស្រាថ្នាំទាំងរស់ យ៉ាងអាណោចអាធម ព្រោះវាអាច...សត្វទីទុយ ត្រូវគេញាត់ចូល ក្នុងក្រឡស្រាថ្នាំទាំងរស់ យ៉ាងអាណោចអាធម ព្រោះវាអាច...
សត្វផ្សេងៗដែលត្រូវបានដាក់ត្រាំស្រាដែរ
សត្វទីទុយ ត្រូវគេញាត់ចូល ក្នុងក្រឡស្រាថ្នាំទាំងរស់ យ៉ាងអាណោចអាធម ព្រោះវាអាច...
រូបភាពអ្នកផឹកស្រាត្រាំសត្វទីទុយ

ប្រភព

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត