ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

រាជ​ធានីភ្នំពេញ ៖ រថយន្ត​ម៉ាក​ហា​យ​ឡែន​ឌ័​រ ​ព​ណ៌​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AE-6145 ​មួយ​គ្រឿង ​អ្នកបើកបរ​មិន​​​ស្គាល់ឈ្មោះ​ ​​​បើកបរ​បទ​ឆ្វេង​ឆ្លងផ្លូវ​ ក៏​មាន​ម៉ូតូ​​ធុន​សេ​១២៥ ​ស៊េរី​​ឆ្នាំ​២០១៣​ ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1CA-4973 ​ជិះ​គ្នា៣​​នាក់​ (​ស្រី​២នាក់) ​​បុក​ចំ​ពីមុខ​រថយន្ត​​​ពេញទំហឹង​ បណ្តាល​រង​របួសធ្ងន់​២​​នាក់​ និង​ស្រាល​ម្នាក់​ ​​កាល​ពី​វេលា​ម៉ោង៤​​និង​៥៥​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​១០​ មករា ​​ស្ថិត​​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី​កែង​ផ្លូវ​​លេខ​២១៥ ភូមិ​១០​ ​សង្កាត់​មិត្តភាព​ ខណ្ឌ​7​មក​រា ​។​

ក្រោយ​ពេល​កើតហេតុ​ ជន​រង​គ្រោះ​ទាំង២​​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន ​​​ភ្លាម​ៗ​នោះ​ម្ចាស់​រថយន្ត​បាន​​សម្រួល​នៅ​កន្លែង​កើតហេតុ ​ដោយ​សុំ​សង​​ទៅ​ខាង​ជន​រង​គ្រោះ​ចំនួន២០០​​ដុល្លារ ​តែ​ជន​រង​គ្រោះ​មិន​ព្រម ។​

អ្នក​បើក​ម៉ូតូ​រង​របួស​ស្រាល​ឈ្មោះ ប្រាច សុ​ភ័​ក្ក្រ ​ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ ជា​ជាង​ម៉ាស៊ីនដេរ​ ចំណែក​ជន​រង​គ្រោះ​ជិះ​ពីក្រោយ​រង​របួសធ្ងន់​ម្នាក់​​ឈ្មោះ​ ស្រី​ កែវ​ ភេទ​ស្រី​អាយុ​២០​ឆ្នាំ ​​ជាកម្មករ​រោងចក្រ ​និង​ម្នាក់​ទៀត​​ឈ្មោះ​ មុ​យ ស្រី​តូច​ ភេទ​ស្រី​ អាយុ​១៩​​ឆ្នាំ​ ​ជា​កម្មករ​រោងចក្រ ​អ្នក​ទាំង៣​​នាក់​ ស្នាក់​នៅ​បន្ទប់​ជួល​ភូមិ​តា​ងួ​ន សង្កាត់​កា​កាប​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​និង​មានស្រុក​កំណើត​នៅ​ភូមិ​ឈូកសរ ​ឃុំ​បឹង​ណាយ ​ស្រុក​ព្រៃឈរ ​ខេត្តកំពង់ចាម ​រងរ​បួ​ស​បាក់ជើង​ឆ្វេង​ទាំង​២​​នាក់​។

​ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​បាន​ទៅ​ចុះ​កន្លែង​កើតហេតុ​​​វាស់វែង​​រួច​នាំ​យក​រថយន្ត ​និង​ម៉ូតូ​ទៅ​រក្សា​ទុក​នៅ​​អធិការ​ដ្ឋាន​ខណ្ឌ​7​មក​រា​ ដើម្បី​រង់​​ចាំ​ការ​ដោះស្រាយ​គ្នា​ ៕

ព័ត៌​មាន​ល​ម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព