ព័ត៌មាន​ជាតិ &raquo ព្រឹត្ដិការ​ណ៏​សង្គម

រាជធានីភ្នំពេញ ​៖ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន ​បានសរសេរនៅលើ​បណ្តាញទំនាក់ទំនងសង្គម ​(Facebook) Page​ ផ្លូវការរបស់​សម្តេច​បង្ហោះនៅព្រឹក ថ្ងៃទី១០ មករា​ ២០១៦នេះ ​មានខ្លឹមសារទំាងស្រុងដូចតទៅ​ "រូបថតនេះខ្ញុំថតដោយខ្លួនឯង​ក្នុងថ្ងៃដំបូងនៃសន្និបាតគណបក្សប្រជាជនកម្ពុជា ​គឺថ្ងៃ៩ ​ខែ មករា ឆ្នាំ២០១៦។

ក្នុងឋាន:​ជាគណបក្សដែលបានរំដោះ​ប្រជាជនចេញពីរបបប្រល័យពូជសាសន៍ ​ប៉ុល ពត ​ជាគណបក្សដែលក្តាប់ជាប់ទង់ឯករាជ្យ ​អធិបតេយ្យភាព​ ទង់សន្តិភាព​ និង ការ បង្រួបបង្រួមជាតិ​ ព្រមទាំងទង់នៃការអភិវឌ្ឍន៍​លើគ្រប់វិស័យ ​ជាពិសេសវិស័យសេដ្ឋកិច្ចសង្គម ​។​ គណបក្សបានពិភាក្សានិង​ធ្វើការសំរេចប្រកបដោយការ​ទទួលខុសត្រូវ លើជោគវាសនារបស់ប្រទេសជាតិ ​​និង​ប្រជាជនទាំងនយោបាយ​ក្នុងប្រទេស ​និងនយោបាយក្រៅប្រទេស។

ក្នុងឋាន:ជាបក្សកាន់អំណាច​ យើងច្បាស់ជាមិនហ៊ាន​សន្យាខ្យល់ ​ឬបោកប្រាស់ដូចបក្ស​នយោបាយខ្លះនោះឡើយ​ តែយើងធ្វើពិត ​អនុវត្តន៍ពិត ​ដើម្បីប្រជាជនបានទទួល ផលពីសកម្មភាព​ជាក់ស្ដែងរបស់យើង។

សូមអរគុណចំពោះបងប្អូន​ជនរួមជាតិដែលបានបោះឆ្នោត​គាំទ្រគណបក្សប្រជាជនកម្ពុជា ​ឱ្យបន្តដឹកនាំប្រទេស ​និងសង្ឃឹមថានឹងទទួល​បាននូវការគាំទ្រជាបន្តទៀត នាពេលបោះឆ្នោត​ខាងមុខ៕"

ព័ត៌​មាន​ល​ម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព