ព័ត៌មាន​ជាតិ &raquo ព្រឹត្ដិការ​ណ៏​សង្គម

រាជ​ធានី​ភ្នំពេញ ៖ រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខភ្នំពេញ 2O-3695 មួយ​គ្រឿង​ ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទេះ​ឃើញ​ចត​ទុក​​ចោល​​មិនឃើញ​​ម្ចាស់​​​​មក​យក​ក៏​ប្តឹង​សមត្ថកិច្ច​មូលដ្ឋាន​ឱ្យ​​ចុះ​ទៅ​ត្រួតពិនិត្យ ​កាលពី​ម៉ោង​៧​យប់​ថ្ងៃ​ទី​​៩ ខែមករា នៅ​ចំណុច​មុខ​ផ្ទះ​លេខ​២២០ ផ្លូវ​បេតុង ក្រុម​១៤ ភូមិ​ប៉ប្រក​ខាងត្បូង សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។

ប្រភព​ពី​ស្ត្រី​ម្នាក់​ឈ្មោះ សុខ ធា​រី អាយុ​៤៨​ឆ្នាំ ​​ស្នាក់​នៅ​ភូមិ​ខាងលើ​បាន​ប្រាប់​សមត្ថកិច្ច​ថា កាលពី​ម៉ោង​៣​និង​៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​៩ ខែមករា គាត់​បាន​បើកទ្វារ​ផ្ទះ​ឲ្យ​ប្តី​ចេញ​ទៅ​ធ្វើការ ​ស្រាប់តែ​ប្រទេះ​ឃើញ​រថយន្ត​ខាងលើ​​​ចត​ទុក​​ចោល​នៅ​មុខ​ផ្ទះ​​​គាត់​​រហូត​ដល់​ម៉ោង​ខាងលើ​នៅ​​តែ​មិន​​​ឃើញ​ម្ចាស់​មក​យក​រថយន្ត​​ទៀត ​ដោយ​​ខ្លាច​មាន​ជន​ឆ្លៀតឱកាស​មក​ធ្វើ​សកម្មភាព​មិនល្អ​​​​ គាត់​ក៍រាយ​ការណ៍​ទៅ​ប្រជា​ការពារ​ភូមិ​ឱ្យ​​ដឹង ​ហើយ​ប្រជា​ការពារ​ភូមិ​ក៍បាន​រាយការណ៍​បន្ត​ឱ្យ​​សមត្ថកិច្ច​មូលដ្ឋាន​​ចុះ​មក​ត្រួត​ពិនិត្យ​ ។

សមត្ថកិច្ច​មូលដ្ឋាន​បាន​ប្រាប់​ថា ក្រោយ​ពី​មាន​ប្រជាពលរដ្ឋ​រាយការណ៍​ពី​រថយន្ត​ខាងលើ​ សមត្ថកិច្ច​មូលដ្ឋាន​បាន​ឆែក​មើល​តាម​រយៈ​ស្លាក​លេខ​រថយន្ត​នេះ​ឃើញ​ថា​រថយន្ត​មាន​ម្ចាស់​ដើម​ឈ្មោះ​ អៀ​ប ប៊ុ​ន​ថា​ន បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​លេខ​៨៤Eoz ផ្លូវ​​លេខ​១០៧ ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា ប៉ុន្តែ​ពេល​សមត្ថកិច្ច​​ទាក់​​ទៅ​ខាង​មូលដ្ឋាន​ខណ្ឌ​៧​មក​រា ​តាម​រយៈ​អាស្រ័យ​ដ្ឋា​ន​ខាងលើ ​បែរជា​មិន​មាន​ទៅ​វិញ​ ។

​​​សមត្ថកិច្ច​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​បាន​និង​​កំពុង​​ស្រាវជ្រាវ​ករណី​រថយន្ត​ខាងលើ​នេះ ដោយ​រក្សា​ទុក​នៅ​កន្លែង​ដដែល​សិន ​រង់​ចាំ​​ស្រាវ​ជ្រាវ​ប​ន្ត​ទៀត ​៕

ព័ត៌​មាន​ល​ម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព