រថយន្ត Lexus Rx 350 បើកប្រដេញគ្នា ក្រឡាប់ផ្ងារជើង ទាំងព្រឹកព្រលឹម

ភ្នំពេញ៖ រថយន្តស៊េរីទំនើប ២គ្រឿងបើកប្រដេញគ្នាលេង ហើយជ្រុលទៅ បុករនាំងដែកខ័ណ្ឌចែកទ្រូងផ្លូវ បណ្តាលអោយ រថយន្តមួយគ្រឿង ប្រភេទ Lexus  Rx 350 ក្រឡាប់ផ្ងាជើងទ្រមេឃ រងកាខូចខាតធ្ងន់ធ្ងរ  កាលពីវេលាម៉ោង ៥:២០នាទី ព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦ តាមបណ្តោមហាវិថីព្រះមនីវង្ស ខាងជើងស្តុបបូកគោ ប្រមាណ២០០ម៉ែត្រ ដែលស្ថិតក្នុងសង្កាត់ បឹងកេងកងទី២ ខណ្ឌចំការមន ។

បើតាមសេចក្តីរាយការណ៍ នៅកន្លែងកើតហេតុបាននិយាយថា ករណីគ្រោះថ្នាក់ចរាចរណ៌នេះ បានកើតឡើង ដោយឃើញមានរថយន្តទំនើប ពីរគ្រឿងបើកប្រដេញគ្នាក្នុង ល្បឿនយ៉ាងលឿនតាមផ្លូវ ព្រះមនីវង្សក្នុងទិសដៅ ពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ  ស្រាប់តែមានរថយន្តមួយគ្រឿងនេះ បានរ៉េចង្កូតទៅបុករនាំង ខណ្ឌចែកទ្រូងផ្លូវបណ្តាលអោយបាក់អស់ ៦ផ្ទាំង រឺឯរថយន្តបានហោះទៅក្រឡាប់ផ្ងារជើងទ្រ មេឃច្រងាងរងការខូចខាត តែមិនបណ្តាលអោយ អ្នកបើកបររងរបួសនោះទេ។ អ្នកបើកបររថយន្តបង្ក ក៏បានលូនចេញ ហើយឡើង ជិះម៉ូតូកង់បីគេចចេញ ពីកន្លែងកើតហេតុ បន្សល់ទុកតែរថយន្ត ដែលក្រឡាប់តែប៉ុណ្ណោះ។

ក្រោយកើតហេតុ នគរបាលចរាចរណ៍ ខណ្ឌចំការមន សហការជាមួយនគរបាលជំនាញក្រុង ចុះមកធ្វើការស្ទួចយករថយន្តបង្ក ទៅរក្សាទុកនៅការរិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដើម្បីរងចាំម្ចាស់ចូលខ្លួនទៅ ដោះស្រាយនៅពេលក្រោយ៕

រថយន្ត Lexus Rx 350 បើកប្រដេញគ្នា ក្រឡាប់ផ្ងារជើង ទាំងព្រឹកព្រលឹម
រថយន្ត Lexus Rx 350 បើកប្រដេញគ្នា ក្រឡាប់ផ្ងារជើង ទាំងព្រឹកព្រលឹម
រថយន្ត Lexus Rx 350 បើកប្រដេញគ្នា ក្រឡាប់ផ្ងារជើង ទាំងព្រឹកព្រលឹម

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត