៥​ចំនុច​ងាយៗ​ជួយ​ព្យាបាល​កែងជើង​ប្រេះ​ក្នុង​រដូវរងារ​

​រដូវរងា​បាន​ចូលមក​ដល់ ហើយ​វា​តែង​ធ្វើអោយមាន​បញ្ហា​ខ្លះ​ដល់​សុខភាព​ស្បែក​របស់​អ្នក ដូចជា​ធ្វើអោយ​ស្បែក​ស្ងួត​ជាដើម​។ នេះ​ជា​បញ្ហា​ទូទៅ​ដែល​តែង​កើតមានឡើង​ក្នុង​រដូវរងារ បណ្តាលមកពី ខ្យល់​ស្ងួត​និង​កង្វះ​សំណើម​ក្នុង​បរិយាកាស​។
​ដូច្នេះ​វា​ជា​រឿង​សំខាន់​ណាស់​ក្នុងការ​ថែរក្សា​ស្បែក​របស់​អ្នក ជាពិសេស​ម្រាមជើង និង​ស្បែ​កនៅ​កែងជើង បើ​មិន​ដូច្នេះ​ទេវា​នឹង​បណ្តាលអោយ​ប្រេះ រលាក និង​ឈឺចាប់​។ បើ​មាន​បញ្ហា​នេះ​អ្នក​គួរប្រើ​៖

១. ក្រមួន​ទៀន​៖ អ្នក​អាច​យក​ក្រមួន​ទៀន​សុទ្ធ ទៅ​លាយ​ជាមួយ​ប្រេងដូង រួច​យកទៅ​លាប​ត្រង់​ស្បែក​កែងជើង​ដែល​ប្រេះ ទុកចោល​រយៈពេល​មួយ​យប់ នោះ​អ្នកនឹង​ទទួលបាន​ផល​។

២.​ទឹក​គ្លី​សេរី​ន និង​ទឹក​ផ្កាកូឡាប​៖ យក​ទឹក​ទាំងពីរ​នេះ​លាយ​បញ្ចូល​គ្នា រួច​យកទៅ​លាប​លើ​ជើង​របស់​អ្នក អោយបាន​ញឹកញាប់​រយៈពេល ១៥​ថ្ងៃ នោះ​អ្នកនឹង​ទទួលបាន​ផល​នឹកស្មាន​មិន​ដល់​។

៣. ប្រេងល្ង​៖ ប្រេងល្ង​អាចជួយ​បាន​ច្រើន បើ​អ្នក​បាន​លាប​ត្រង់​បរិវេន​ប្រេះ នោះ​អ្នកនឹង​ទទួលបាន​ផល ហើយ​លង់​នឹង​សម្រស់​ជើង​របស់​អ្នក​មិន​ខាន​។​

៤. សាច់​ចេក​៖ យក​សាច់​ចេក​ទៅ​ពោ​ក​ត្រប់​បរិវេន​ប្រេះ ក៏​អាចជួយ​ព្យាបាល​បញ្ហា​ប្រេះ​បាន​ឆាប់​ផងដែរ​។​

៥. រមៀត​៖ យក​ម្សៅ​រមៀត​លាយ​ជាមួយ​សារធាតុ​ខាប់​អន្ធិល​នៃ​ប្រទាល​កន្ទុយក្រពើ រួច​យកទៅ​លាប ត្រង់​បរិវេន​ស្បែក​ប្រេះ ក៏​ទទួលបាន​ផល​ជាទី​ពេញចិត្ត​ផងដែរ​។ សុផល

  • ៥​ចំនុច​ងាយៗ​ជួយ​ព្យាបាល​កែងជើង​ប្រេះ​ក្នុង​រដូវរងារ​已关闭评论
  • 62 views
  • Hide Sidebar
    A+
Publish on:2016/01/10  Category:សម្រស់