នាយករដ្ឋមន្ត្រី អំពាវនាវដល់ ពលរដ្ឋខ្មែរ រៀនបើកបរ យានយន្ត ឲ្យ​បានត្រឹមត្រូវ (វីដេអូ)

ភ្នំពេញ៖ ប្រមុខដឹកនាំប្រទេសកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានធ្វើការអំពាវនាវ ទៅកាន់ប្រជាពលរខ្មែរ នៅទូទាំងប្រទេស ត្រូវរៀនបើកបរយានយន្ត គ្រប់ប្រភេទឲ្យបានត្រឹមត្រូវ ចៀសវាងមានបញ្ហាច្រើននៅពេលបើកបរ។

សម្តេចនាយករដ្ឋមន្ត្រី បានលើកឡើងតាមបណ្តាញសង្គម (Facebook) របស់សម្តេចនៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦នេះថា “សូមជនរួមជាតិ ទូទាំងប្រទេសរៀនបើកបរ ឲ្យបានត្រឹមត្រូវ ទាំងម៉ូតូ ឡាន ហើយរៀនច្បាប់ចរាចរណ៍ និងយល់ដឹងឲ្យបានច្បាស់លាស់ ព្រមទាំងបើកបរ គោរច្បាប់ចរាចរណ៍គ្រប់ពេល។ ពេលបើកបរម៉ូតូ ត្រូវតែពាក់មួកសុវត្ថិភាព។ ពេលបើកបររថយន្ត ត្រូវតែពាក់ខ្សែក្រវ៉ាត់ដាច់ខាត មិនត្រូវ មានមូលហេតុណា ដែលថាមិនពាក់ទេ រួមទាំងកុមារផងដែរ។ គោរពច្បាប់ចរាចរណ៍ គឺគោរពស្រឡាញ់ អាយុជីវិតខ្លួនយើងផង និងជីវិតអ្នកដទៃផង។ កុំអោយមានការសោកស្តាយអោយសោះ!”។

សម្តេចតេជោ ក៏បានអរគុណយុវជន ស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ដែលបានចូលរួមអប់រំ ផ្សព្វផ្សាយច្បាប់ចរាចរណ៍ នៅទូទាំងប្រទេស និង សូមឲ្យពលរដ្ឋយកចិត្តទុកដាក់ មិនមែនគោរពច្បាប់នៅពេល ដែលមានក្រុមការងារយុវជនៗ ចុះផ្សព្វផ្សាយទេ គឺត្រូវតែគោរពគ្រប់វិនាទីទាំងអស់ នៅពេលបើកបរលើផ្លូវថ្នល់៕

សូមជនរួមជាតិទូទាំងប្រទេសរៀនបើកបរអោយបានត្រឹមត្រូវ ទាំងម៉ូតូ ឡាន ហើយរៀនច្បាប់ចរាចរណ៍និងយល់ដឹងអោយបានច្បាស់លាស់ ព្រមទាំងបើកប...

Posted by Samdech Hun Sen, Cambodian Prime Minister on Saturday, January 9, 2016