Lumia 950XL ប្រើ Windows 10 ​​មាន​បច្ចេកវិទ្យា​ថ្មី​ប្រជែង iOs និង Android

Lumia 950XL ប្រើ Windows 10 ​​មាន​បច្ចេកវិទ្យា​ថ្មី​ប្រជែង iOs និង Android

Lumia 950XL ប្រើ Windows 10 Mobile ទើប​តែ​មក​ទល់​ខ្មែរ​ប៉ុន្មាន​ថ្ងៃ​​ ហើយ​អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​សម្រាប់​ស្មាតហ្វូន​មួយ​នេះ​គឺ​វា​បំពាក់​ដោយ​បច្ចេកវិទ្យា​ថ្មី​ដូចជា Continuum, Iris Scanner និង​កាមេរ៉ា​ធំ​ទំហំ 20MP អាច​ថត​រូប​បាន​កម្រិត 4K។  ​មុខ​ងារ​ទាំង​៣​​ដែល​មាន​លើ Lumia 950XL ​ពិសេស​ល្មម​​អាច​យក​មក​​​ប្រជែង​នឹង​ស្មាត​ហ្វូនពពួក​ Android និង iOs បាន។

 

Lumia 950XL ប្រើ Windows 10 ​​មាន​បច្ចេកវិទ្យា​ថ្មី​ប្រជែង iOs និង Android

 

Continuum សំដៅ​ទៅ​លើ​មុខងារ​ដែល​អាច​ឱ្យ​ទូរសព្ទ Lumia 950XL បំពាក់ Windows 10 Mobile ដំណើរ​ការ​ដូច​គ្នា​ទៅ​នឹង​កុំព្យូទ័រ​ដែរ ឬ​ប្រើ​ជា Mouse ក៏​បាន។ ដើម្បី​អាច​ប្រើ​មុខងារ​នេះ Lumia 950XL ត្រូវ​ភ្ជាប់​ទៅ​នឹង Microsoft Display Dock និង​កុំព្យូទ័រ​ប្រើ Windows 10។ មុខ​ងារ​នេះ​មិន​ទាន់​មាន​លើ​ស្មាត​ហ្វូន​ Android និង iOs នៅ​ឡើយ​ទេ។

 

ចំណែក​បច្ចេកវិទ្យា​ស្កេន​ប្រស្រី​ភ្នែក (Iris Scanner) ជា​មុខងារ​ដែល​អាច​ឱ្យ​ម្ចាស់​ទូរសព្ទ​តែ​ម្នាក់​គត់​ស្កេន​ប្រស្រីភ្នែក​ដើម្បី​បើក​សោរ។ វា​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​ថែ​រក្សា​ទិន្នន័យ​ផ្សេងៗ​ក្នុង​ស្មាតហ្វូន​របស់​ម្ចាស់​ទូរសព្ទ​យ៉ាង​មាន​ប្រសិទ្ធភាព​បំផុត។ ចំពោះ​ទូរសព្ទ Galaxy  និង iPhone ស៊េរី​​ថ្មីៗ​​មិន​មាន​​មុខងារ​ស្កេន​ប្រស្រីភ្នែក​ទេ តែ​មាន​មុខងារ​ស្កេន​ម្រាម​ដៃ (Fingerprint)។

 

Lumia 950XL ប្រើ Windows 10 ​​មាន​បច្ចេកវិទ្យា​ថ្មី​ប្រជែង iOs និង Android

 

កាមេរ៉ា​ទំហំ 20MP អាច​ថត​រូប​បាន​ច្បាស់​និង​ម៉ត់ (ទស្សនា​វីដេអូ​ខាង​ក្រោម) និង​អាច​ថត​វីដេអូ​បាន​កម្រិត 4K។ ទំហំ​កាមេរ៉ា​ក្រោយ 20MP ​នោះ​នៅ​មិន​ទាន់​អស់​ទេ ដោយ Flash បី​គ្រាប់​នៅ​​ក្បែរ ​អាច​សារ៉េ​ពន្លឺ​រូបភាព​ដែល​​ថត​នៅ​ទី​ងងឹត​បាន​យ៉ាង​ល្អ​ទៅ​តាម​ការ​ចង់​បាន ជាពិសេស​​​មិន​​ធ្វើ​ឱ្យ​គ្រាប់​ភ្នែក​អ្នក​ដែល​បាន​ថត​ចាំង​ដូច​ភ្នែក​ខ្មោច​ឡើយ។ ចំណែក​ឯ​ល្បឿន​ថត​រូប​របស់ Lumia 950XL លឿន​មិន​ចាញ់​កាមេរ៉ា iPhone 6s នោះ​ទេ៕

 

Microsoft បាន​ខិត​ខំ​យ៉ាង​ខ្លាំង​ដើម្បី​បង្កើត​បច្ចេកវិទ្យា​ថ្មីៗ​និង​មាន​ប្រយោជន៍​​​បំពាក់​លើ​ទូរសព្ទ Lumia ជា​ថ្នូរ​ទាក់ទាញ​​​អ្នក​ប្រើប្រាស់​​ដែល​និយម​ស្មាត​ហ្វូន​ប្រើ Android និង iOs ឱ្យ​ងាក​មក​ប្រើ​ផលិតផល​ខ្លួន ស្រប​ពេល​​ទីផ្សារ​ទូរសព្ទ Lumia ដាំ​ក្បាល​ចុះ​​​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​​នេះ។  Microsoft សង្ឃឹម​ថា​ស្មាត​ហ្វូន​ Lumia 950XL ​ដែល​ទើប​​​ដាក់​លក់​​នេះ​នឹង​ជួយ​ស្រោចស្រង់​ទីផ្សារ Lumia ដែល​បាន​​បឺត​ជញ្ជក់​​ដោយ Android និង iOs៕

 

Lumia 950XL ប្រើ Windows 10 ​​មាន​បច្ចេកវិទ្យា​ថ្មី​ប្រជែង iOs និង Android

 

Lumia 950XL ប្រើ Windows 10 ​​មាន​បច្ចេកវិទ្យា​ថ្មី​ប្រជែង iOs និង Android

 

Lumia 950XL ប្រើ Windows 10 ​​មាន​បច្ចេកវិទ្យា​ថ្មី​ប្រជែង iOs និង Android

 

Lumia 950XL ប្រើ Windows 10 ​​មាន​បច្ចេកវិទ្យា​ថ្មី​ប្រជែង iOs និង Android

 

ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

 

 

អត្ថបទ៖ ប៉ែត ផាន់និត