ផ្នែក​ចារកិច្ច​អាល្លឺម៉ង់ និង​អាមេរិក​ចាប់ដៃ​សហការគ្នា​ឡើងវិញ​

​សារព័ត៌មាន​អាល្លឺម៉ង់​ជាច្រើន​បាន​ចុះផ្សាយ​នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ ថា​ទីភ្នាក់ងារ​ចារកិច្ច​អាល្លឺម៉ង់ ហៅ​កាត់​ថា BND បានចាប់ផ្តើម​បន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយ​ទីភ្នាក់ងារ​ចារកិច្ច​អាមេរិក NSA ឡើងវិញ បន្ទាប់ពី​កាត់ផ្តាច់​ទំនាក់​ទំនងជា​មួយ​អាមេរិក​កាលពី​ខែឧសភា​ឆ្នាំមុន​មក​។

​ទីភ្នាក់ងារ​សន្តិសុខ​ជាតិ​អាមេរិក NSA ចាប់ផ្តើម​ទទួល​ព័ត៌មាន​ពី​ទីភ្នាក់ងារ​ចារកិច្ច​អា​ល្លឹ​ម៉​ង់​BND នៃ​មជ្ឈមណ្ឌល​Bad Aibling  ឡើងវិញ​ហើយ​។ មជ្ឈមណ្ឌល​មួយ​នេះ​ធ្វើ​ការងារ​ទាក់ទង​នឹង​បណ្តា​ប្រទេស​នៅ​តំបន់​បូព៌ា​។ ការ​ចាប់ដៃ​ទាក់ទង​អាមេរិក​ឡើងវិញ ប្រហែល​ធ្វើឡើង​ដើម្បី​សុវត្ថិភាព​ជាតិ ប្រឈម​នឹង​ការគំរាមកំហែង​ភេរវកម្ម​នៅ​អឺរ៉ុប​ដែរ​។ អឺរ៉ុប​កំពុង​បារម្ភ​ខ្លាំង ពី​សុវត្ថិភាព​ប្រជាជន​ខ្លួន តាំងពី​ក្រុងប៉ារីស​រង​ភេរវកម្ម​ពី​សំណាក់​ក្រុម​រដ្ឋ​អ៊ីស្លាម កាលពី​ខែវិច្ឆិកា​មក​។​

​កាលពី​យប់​ថ្ងៃ​ចូល​បុណ្យ​ឆ្នាំ​សាកល​២០១៦​កន្លងទៅ​ថ្មីៗ​នេះ អាល្លឺម៉ង់​បាន​រង​ការ​គំរាម​ភេរវកម្ម រហូតដល់​សម្រេច​បិទ​ដំណើរការ​ស្ថានីយ​រថភ្លើង​ពីរ​កន្លែង នៅ​ក្រុង​មុយ​និ​ច​។ អាល្លឺម៉ង់​ទទួល​ព័ត៌មាន​ទាក់ទង​ការ​គំរាម​នេះ​ពី​ផ្នែក​ចារកិច្ច​មួយ​ជា​ដៃគូ​របស់ខ្លួន​។ តាំងពី​ពេលនោះ​មក រដ្ឋមន្ត្រី​មហាផ្ទៃ​បាន​លើក​តំកើង​កិច្ចសហប្រតិបត្តិការ​កា​ន់​តែ​ជិតដិត​ជាមួយ​ប្រទេស​ផ្សេងៗ​។ 

​គួររំលឹកថា កាលពី​ខែឧសភា​ឆ្នាំ​២០១៥ ទីភ្នាក់ងារ​ចារកិច្ច​អាល្លឺម៉ង់​បានប្រកាស​ឈប់​បញ្ជូន​ព័ត៌មាន​ទៅ​ទីភ្នាក់ងារ​ចារកិច្ច​អាមេរិក ដោយសារ​តែមាន​លេច​ធ្លាយ​ព័ត៌មាន​ចោទប្រកាន់​ទីភ្នាក់ងារ​អា​ល្លឺ​ម៉់​ង់​ថា បាន​ជួយ​អាមេរិក​ស៊ើបការណ៍​ថ្នាក់ដឹកនាំ​និង​ក្រុមហ៊ុន​ផ្សេងៗ​របស់​អឺរ៉ុប​។ ដោយសារ​រឿងនេះ ទំនាក់ទំនង​រវាង​អាល្លឺម៉ង់​និង​អាមេរិក​កន្លងមក បាន​ជួប​ភាព​តានតឹង​៕


ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​