Gareth Bale រកបានគ្រាប់បាល់ ហ៊ែកទ្រីក ក្រោមការគ្រប់គ្រង របស់ Zinedine Zidane ជាលើកដំបូង

ក្រុងម៉ាឌ្រីដ៖ ក្រោមការគ្រប់គ្រងរបស់  Zinedine Zidane ជាលើកដំបូង បានស្វែងរកជ័យជំនះ ជួយលើកមុខមាត់ក្លឹប អធិរាជស Real Madrid សារជាថ្មី ដោយឈ្នះក្លឹប Deportivo La Coruna ក្នុងលទ្ធផល ៥-០ កាលពីរាត្រីទៀបភ្លឺ ឈានចូលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦ នេះបើយោតាម គេហទំព័រ BBC ។

កីឡាករសញ្ជាតិ វែល Gareth Bale បានស្វែងរកគ្រាប់បាល់ ហ៊ែកទ្រីក ក្រោមការគ្រប់គ្រងរបស់ Zinedine Zidane ជាលើកដំបូង  ខណៈដែល Karim Benzema  បានរកគ្រាប់បាល់ទី ១០០ ជូនក្លឹបដូចគ្នា  ដើម្បីបើកឆាកសារជាថ្មី ក្រោយការគ្រប់គ្រងរបស់ Rafael Benitez ។

គ្រាប់បាល់ដំបូងរបស់ Real Madrid រកបាននៅនាទី១៥ ដោយកីឡាករសញ្ជាតិបារាំង Karim Benzema   នៅនាទី ២៣,៤៩,៦៣ កីឡាករ សញ្ជាតិវែល ជាអ្នកជួយឲ្យក្លឹប ឈ្នះបណ្តោះអាសន្នក្នុង លទ្ធផល ៤-០  និងនាទី៩០ កីឡាករជម្រើស ជាតិបារាំង Benzema បានបន្ថែមមួយគ្រាប់ទៀត ជួយឲ្យក្លឹប ឈ្នះក្នុងលទ្ធផល ៥-0 ៕
ទស្សនា វិដេអូឃ្លិប ដូចខាងក្រោមនេះ ៖