Lionel Messi បំបែគ្រាប់បាល់ ហ៊ែកទ្រីកជួយឲ្យ ក្លឹបឈរលើ កំពូលតារាង

Lionel Messi បំបែគ្រាប់បាល់ ហ៊ែកទ្រីកជួយឲ្យ ក្លឹបឈរលើ កំពូលតារាង

ក្រុងម៉ាទ្រីដ៖ កីឡាករ Lionel Messi  បានស្វែងរកគ្រាប់បាល់ ហ៊ែកទ្រីក  ដើម្បីធានាសុវត្ថិភាព ក្លឹបខ្លួន ឈរនៅកំពូលតារាង ក្នុងក្របខណ្ឌ La Liga  ដោយយកជ័យជំនះ លើក្លឹប Granada កាលពីរាត្រីទៀប ភ្លឺឈានចូលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦ នេះបើយោងតាមការ ចុះផ្សាយ BBC ។

កីឡាករសញ្ជាតិ អាហ្សង់ទីន បានរកគ្រាប់បាល់ដំបូង នៅនាទី ទី៨ និងនាទីទី១៤  និងឈានចូលតង់ទី២ នៅនាទី៥៨ Messi បានបំបែកគ្រាប់បាល់ ហ៊ែកទ្រីកតែម្តង ។ ចំណែកនៅនាទី៨៣ វិញ កីឡាករសញ្ជាតិប្រេស៊ីលដែលកំពុងឈរឈ្មោះ ដណ្តើមពានកីឡាករលេង បានល្អបំផុតលើ ពិភពលោក ក៏ស្វែងគ្រាប់បាល់បានដូចគ្នា  ជួយឲ្យក្លឹបឈ្នះក្នុងលទ្ធផល ៤-០ ។

ជ័យជំនះ នេះបានជួយឲ្យក្លឹប អ្នកមានបុណ្យ Barcelona ឈរលើកំពូលតារាង ដោយឈ្នះពិន្ទុក្លឹប អធិរាជស Real Madrid  រហូតដល់ទៅ៥ ពិន្ទុមាន៤៥ ពិន្ទុក្នុងដៃ ខណៈដែល Real Madrid មានតែ៤០ពិន្ទុ នោះក្នុងចំណោម ១៩ ប្រកួតដូចគ្នា ៕

ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖