ដល់ក៏ហើយ! ក្មេងស្រីម្នាក់ ស្រែកយំយ៉ាងខ្លាំង ពេលឃើញស្វាមួយគូ កំពុងតែធ្វើអីៗគ្នា នៅពីលើគម្របឡាន (មានវីដេអូ)

អង់គ្លេស៖ វាពិតជារឿងដែលហួសចិត្ត និងអស់សំណើចផងដែរ ដែលក្មេងស្រីអាយុទើបតែ ៣ឆ្នាំម្នាក់ ស្រែកយំ ជាខ្លាំង នៅពេលដែលឃើញសត្វស្វា អត់របៀបមួយគូ បានប្រព្រឹត្តអំពើផ្តេសផ្តាស នៅលើគម្របឡាន ចំពោះមុខនាងតូចនេះ ខណៈពេលដែលនាង និងក្រុមគ្រួសារ កំពុងតែជិះលេងកម្សាន្ត នៅក្នុងឧទ្យានចិញ្ចឹមសត្វមួយកន្លែង។

ដល់ក៏ហើយ! ក្មេងស្រីម្នាក់ ស្រែកយំយ៉ាងខ្លាំង ពេលឃើញស្វាមួយគូ កំពុងតែធ្វើអីៗគ្នា នៅពីលើគម្របឡាន (មានវីដេអូ)
រូបភាពពេលដែល Gracie កំពុងមើលស្វា អង្គុយនៅលើគម្រប់ឡាន

តាមរយៈឃ្លីបវីដេអូ ដែលមានរយៈពេល កន្លះនាទី ថតដោយឪពុក របស់ក្មេងស្រី Gracie Hennessy អាយុ ៣ឆ្នាំ បានឲ្យដឹងថា ពេលនោះគ្រួសាររបស់ពួកគេ កំពុងតែជិះដើរលេងកម្សាន្ត នៅក្នុងសួនសត្វ Knowsley Safari Park ក្នុងប្រទេសអង់គ្លេស។ ស្របពេលពួកគេទាំងអស់គ្នា កំពុងតែជក់ចិត្តមើលសត្វតោ និងខ្លា ដើរព័ទ្ធជិតៗឡាន ស្រាប់តែ នាងតូច Gracie ចាប់អារម្មណ៍មកមើលសត្វស្វាវិញ។ ភ្លាមៗនោះ ស្រាប់តែសត្វស្វាពីរក្បាល ដើរសំដៅ និងលោតឡើងទៅលើគម្របឡានខាងមុខ ហើយឪពុកនាង ក៏ទាញកាមេរ៉ាថតភ្លាមដែរ។

រឿងដែលធ្វើឲ្យពួកគេរន្ធត់ចិត្ត និងនឹកស្មានមិនដល់ គឺសត្វស្វាទាំងពីរក្បាលនោះ បែរជាចាប់ផ្តើមប្រតិបត្តិការក្តៅសាច់នៅលើគម្របឡានទៅវិញ។ ឃើញដូចនោះ Gracie មិនសប្បាយចិត្ត ហើយក៏ស្រែកយំយ៉ាងខ្លាំង ឯម្តាយរបស់នាង បានស្រែកថា “ទេ! ទេ! ទេ” យ៉ាងលឺ និងបានយកដៃបិទមុខកូនផងដែរ។

យ៉ាងណាមិញ វីដេអូឃ្លីបនេះ កំពុងតែល្បីយ៉ាងខ្លាំង ដោយមានអ្នកចុចមើល យ៉ាងច្រើនផងដែរ៕

តោះ! ចង់ដឹងច្បាស់ សូមទស្សនាវីដេអូឃ្លីប ខាងក្រោមទាំងអស់គ្នា៖

ដល់ក៏ហើយ! ក្មេងស្រីម្នាក់ ស្រែកយំយ៉ាងខ្លាំង ពេលឃើញស្វាមួយគូ កំពុងតែធ្វើអីៗគ្នា នៅពីលើគម្របឡាន (មានវីដេអូ)
ដល់ក៏ហើយ! ក្មេងស្រីម្នាក់ ស្រែកយំយ៉ាងខ្លាំង ពេលឃើញស្វាមួយគូ កំពុងតែធ្វើអីៗគ្នា នៅពីលើគម្របឡាន (មានវីដេអូ)
ដល់ក៏ហើយ! ក្មេងស្រីម្នាក់ ស្រែកយំយ៉ាងខ្លាំង ពេលឃើញស្វាមួយគូ កំពុងតែធ្វើអីៗគ្នា នៅពីលើគម្របឡាន (មានវីដេអូ)

ប្រភព៖

ដោយ ឌី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត