អ្នក​​ដំណើរ​​ពេញ​​មួយ​​យន្តហោះ​​អង់គ្លេស​​ផ្អើល​ ក្រោយ​មាន​​អ្នក​រាវ​គ្រាប់​បែក​​ចូល​ឆែក​​ឆេ​រ​ឆៅ​ៗ!

អ្នក​​ដំណើរ​​ពេញ​​មួយ​​យន្តហោះ​​អង់គ្លេស​​ផ្អើល​ ក្រោយ​មាន​​អ្នក​រាវ​គ្រាប់​បែក​​ចូល​ឆែក​​ឆេ​រ​ឆៅ​ៗ!

មនុស្ស​មិន​តិច​ទេ​មាន​អារម្មណ៍​ភ័យ​ស្លន់ស្លោ​​ពេល​កំពុង​ធ្វើ​ដំណើរ​តាម​ជើង​ហោះ​ហើរ​មួយ​ពី​កោះ​ Ibiz​ ប្រទេស​អេស្ប៉ាញ​ ទៅ​កាន់​ទីក្រុង​ឡុងដ៍​​ កាល​ពី​ម្សិល​មិញ​ ក្រោយ​ឃើញ​​អ្នក​​រាវ​គ្រាប់​បែក​​ឡើង​មក​រាវ​រក​សារធាតុ​ផ្ទុះ​​ក្នុង​​យន្ត​ហោះ​របស់​ពួក​គេ​។

 

អ្នក​​ដំណើរ​​ពេញ​​មួយ​​យន្តហោះ​​អង់គ្លេស​​ផ្អើល​ ក្រោយ​មាន​​អ្នក​រាវ​គ្រាប់​បែក​​ចូល​ឆែក​​ឆេ​រ​ឆៅ​ៗ!

 

ជិត​នឹង​ហោះ​ហើរ​ទៅ​ហើយ​ បុគ្គលិក​បម្រើ​ការ​លើ​យន្ត​ហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ British Airways ​មាន​ការ​សង្ស័យ​លើ​អ្នក​ដំណើរ​នារី​ម្នាក់​ បន្ទាប់​ពី​ឃើញ​ទឹក​មុខ​របស់​នាង​​ភិតភ័យ​ ហើយ​ក៏​បាន​ហៅ​ប៉ូលិស​ឲ្យ​អន្តរាគមន៍។ ប៉ូលិស​បាន​រក​ឃើញ​ថា​ នារី​នោះ​បាន​ប្រើប្រាស់​លិខិត​ឆ្លង​ដែន​ក្លែងក្លាយ​ ហើយ​នាង​ក៏​ត្រូវ​បាន​នាំ​ចេញ​ពី​កន្លែង​អង្គុយ​របស់​ខ្លួន។

 

ក្រុម​អ្នក​ដោះ​គ្រាប់​បែក​ត្រូវ​បាន​បញ្ជូន​ឲ្យ​មក​ធ្វើ​ការ​រាវ​រក​គ្រាប់​បែក​ចំនួន​បី​ដង​ កន្លែង​ដែល​នាង​អង្គុយ​ និង​តាម​វ៉ាលីស៍​ដាក់​ឥវ៉ាន់​។ អ្នក​ដំណើរ​ផ្សេង​ៗ​ដែល​បាន​ឃើញ​សកម្មភាព​អន្តរាគមន៍​នេះ​​មាន​អារម្មណ៍​តក់ស្លុត​យ៉ាង​ខ្លាំង។

 

តែ​ទោះ​បី​យ៉ាង​ណា​ គ្មាន​សារធាតុ​ផ្ទុះ​​ណា​ត្រូវ​បាន​រក​ឃើញ​នោះ​ទេ​ ហើយ​យន្ត​ហោះ​ក៏​បាន​ហោះ​ទៅ​​កាន់​ទី​ក្រុង​ឡុងដ៍​​ ក្រោយ​ពន្យារ​អស់​រយៈ​ពេល​ជាង​បី​ម៉ោង៕

 

 

ចុច​អាន៖ ស្ដេច​គ្រឿង​ញៀន​ម៉ិកស៊ីកូ ​ត្រូវ​ចាប់​ខ្លួន​ជា​ថ្មី​ ក្រោយ​​រត់​គេច​​តាម​ផ្លូវ​ក្រោម​ដី

 

 

ប្រភព៖ dailymail