រថយន្តដឹកប្រេងក្រុមហ៊ុន BVM បុកឡានទួរីស ស្លាប់ភ្លាមៗ ៥នាក់ និងរងរបួស ១០នាក់ នៅលើកំណាត់ផ្លូវជាតិលេខ៥

ខេត្តពោធិ៍សាត់ ៖ នៅវេលាម៉ោង ៥កន្លះព្រឹក ថ្ងៃទី០៨ខែមករា ឆ្នាំ២០១៦ នៅ លើ កំណាត់ផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៣៥ និង១៣៦ ចំណុចអូរធំ ស្ថិតក្នុងភូមិក្បាលដំរីឃុំអន្សារចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ រថយន្តស៊ីទែនដឹកប្រេងក្រុមហ៊ុនBVMបុកគ្នាជាមួយរថយន្តទូរីសដឹកអ្នកដំណើរ បណ្តាលអោយ មនុស្ស ៥នាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែង និងរងរបួស ធ្ងន់ និងស្រាល ១០នាក់។

សមត្ថកិច្ចបានអោយដឹងថា មុនពេលកើតហេតុ មេឃមានភ្លៀងរលឹមស្រិចៗ រថយន្តធុនធំ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៍សខៀវ ពាក់ស្លាកលេខ ភ្នំពេញ 4A0502 របស់ក្រុមហ៊ុនប៊ីវអឹមផេត្រូលៀមបើកបរពីលិចមកកើត បញ្ច្រាស់ទិសគ្នាបើកបរ ក្នុងល្បឿនលឿន បានរេចង្កូតមកខាងឆ្វេងដៃ បុករថយន្តទូរីសពណ៍សំបក ឪឡឹក ពាក់ស្លាកលេខ កំពង់ស្ពឺ2A1819 ចំពីមុខពេញទំហឹង បណ្តាលអោយ ស្លាប់និងរបួស ពេញថ្នល់ ។

ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តដឹកប្រេង បានចុះរត់គេចខ្លួនបាត់ ដោយទុកចោលរថយន្តនៅកន្លែងកើតហេតុ អ្នកស្លាប់និងអ្នករបួស ត្រូវបាន សមត្ថកិច្ច ហៅរថយន្តសង្គ្រោះ  ដឹកយកមកធ្វើការសង្គ្រោះបន្ទាន់ នៅមន្ទីពេទ្ យខេត្តកំពង់ឆ្នាំងដោយឡែកអ្នកស្លាប់ដឹកយកទៅប្រគល់អោយគ្រួសាសពតាម លំនៅឋាន រៀងៗខ្លួនផងដែរ ៕

រថយន្តដឹកប្រេងក្រុមហ៊ុន BVM   បុកឡានទួរីស ស្លាប់ភ្លាមៗ ៥នាក់ និងរងរបួស ១០នាក់ នៅលើកំណាត់ផ្លូវជាតិលេខ៥ រថយន្តដឹកប្រេងក្រុមហ៊ុន BVM   បុកឡានទួរីស ស្លាប់ភ្លាមៗ ៥នាក់ និងរងរបួស ១០នាក់ នៅលើកំណាត់ផ្លូវជាតិលេខ៥ រថយន្តដឹកប្រេងក្រុមហ៊ុន BVM   បុកឡានទួរីស ស្លាប់ភ្លាមៗ ៥នាក់ និងរងរបួស ១០នាក់ នៅលើកំណាត់ផ្លូវជាតិលេខ៥