ព័ត៌មាន​ជាតិ &raquo ព្រឹត្ដិការ​ណ៏​សង្គម

ខេត្តរតនគិរី​ ៖​ ជនសង្ស័យ​​ម្នាក់​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ពី​បទ​ប្រើប្រាស់​ និង​ចែកចាយ​គ្រឿងញៀន​ និង​​កសាង​​សំណុំ​រឿង​ប​ញ្ជូ​ន​ទៅ​សា​លា​ដំបូង​ខេត្ត​ ដើម្បី​ចាត់​តាម​​ផ្លូវ​ច្បាប់​ ។

ប្រតិបត្តិ​ការ​បង្ក្រាប​​នេះ​បាន​ធ្វើ​ឡើង​​កាល​ពី​វេលា​ម៉ោង​៥និង​១០​នាទី​ល្ងាច​ថ្ងៃ​ទី​៨ ​ខែមករា ​ឆ្នាំ​២០១៦ ​នៅ​ត្រង់​ចំណុច​ផ្លូវជាតិ​លេខ​៧៨ ​មុខ​ភោជនីយ៍ដ្ឋាន​រតនៈ​លី​ណា​ ស្ថិត​ក្នុងភូមិ​អូរ​កន្សែង​ សង្កាត់​បឹង​កន្សែង ក្រុងបាន​លុង ​។

ជនសង្ស័យ​​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​រូប​នេះ ឈ្មោះ ហេង សម្បត្តិ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ ​​មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ក្នុង​សង្កាត់ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ​រាជធានី​ភ្នំពេញ​  ។ ចំណែក​វត្ថុ​តាង ​រួម​មាន ម្សៅ​ក្រាម​ព​ណ៌ស​១​កញ្ចប់​តូច ប្រាក់​​ខ្មែរ​ចំនួន​៨.១០០ករៀល​​ ​ទូរស័ព្ទ​ដៃមិត្ត​ហ្វូ​ន​១​ ​និង​ការ​បូ​ប​ដៃ១​ ៕

ព័ត៌​មាន​ល​ម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព