សាលាក្បាច់គុនKyung Moo Doបើកនៅកម្ពុជា

ភ្នំពេញ:     ​ភ្នំពេញ​:​សាលា​ក្បាច់គុន​ដ៏​ធំ​មួយ​ដែល​គេ​អះអាងថា​ដ្ថិ​ត​ក្នុង​កម្រិត​ អន្តរជាតិ​នោះ​ត្រូវបាន​បើក​សម្ភោ​ធន៍៑​នៅក្នុង​ប្រទេស​កម្ពុជា ។​

​     ​នេះ​ជា​សាលា​គុន Kyung Moo Do ទី ៧៦ ហើយ​នៅលើ​ពិភពលោក​ដែល​បាន​បើក​ដំណើរការ​បង្ហាត់​សិស្ស​តាមរបៀប​អ្នកការពារ​( ​អង្គរក្ស​)​ឬ​សម្រាប់​ប៉ូលីស​។​ក្លិប​ទាំងនេះ​បាន​ដើរ​ផ្សព្វផ្សាយ​ពាសពេញ​ ពិភពលោក​មាននៅ​អាល្លឺម៉ង់ និង​ប្រទេស​មួយចំនួនធំ​ទៀត​នៅ​ទ្វីប​អឺ​រុ​ប​។​

​     សាលា​ក្បាច់គុន​យ៉ុង​មូ​ដូ​នៅ​កម្ពុជា​នេះ​បាន​សម្ភោ​ធន៍​ជា​ផ្លូវការ​នៅ​ ល្ងាច​ថ្ងៃទី​៩​មករា​នៅក្នុង​អគារ​លេខ​៣៩១​ផ្លូវ​១៩២៨​ខ័​ណ្ឌ​សែន​សុខ ។

​     ប្រធាន​សហព័ន្ធ​Kyung Moo Do ទ្វីបអាស៊ី​លោក Lee Byung Rok​បាន​ចូលរួម​ក្នុង​ពិធី​សម្ពោធន៍​សាលា​គុន​ នេះ ។​សាលា​គុន​នេះ​បង្ហាត់​តែ​ក្បាច់គុន​កូ​រេ​សុទ្ធសាធ​ដែល​ក្នុងនោះ​មាន​ ក្បាច់គុន​តេ​ក្វាន់​ដូ ហាប់​គី​ដូ Gum Do ព្រម​ទាំង​បង្ហាត់​សម្រាប់​អ្នក​ដែល​ចង់​ចាប់យក​អាជីព​ជា​អ្នកការពារ​ទៀតផង ។​

​    ​កីឡា​ប្រយុទ្ធ​ខាងលើនេះ​មានការ​ពេញនិយម​ខ្លាំង​ណាស់​នៅ​បណ្ដា​ប្រទេស​នានា ​នៅ​ទ្វីប​អឺ​រុ​ប ។ ជាមួយគ្នានេះ​ ក៏មាន​ការបង្ហាត់​សម្រាប់​ភ្នាក់ងារ​មាន​សមត្ថកិច្ច ព្រមទាំង​បង្ហាត់​នូវ​វិធី​ការពារ​ខ្លួន​ទៀតផង ។​

​    ​សាលា​សម្រាប់​ហ្វឹកហាត់​ដែលមាន​ទំហំ​៤៥០​ម៉ែត្រ​ការេ​នោះ​នឹង​ទ​ទយ​ បង្ហាត់​ចំពោះ​កុមារ​ដែលមាន​អាយុ​ចាប់​ ពី ៥ ឆ្នាំទៅ​ទាំងប្រុស​ទាំងស្រី ។​

​     ​គួរបញ្ជាក់​ថា​នៅ​សាកលវិទ្យាល័យ​Kukmin នៃ​សាធារណរដ្ឋ​កូ​រេ​លោក​ឧ​ត្ត​ម​សេនីយ៍ Hur Young-Gil មាន​ កម្រិត​ខ្សែក្រវាត់​ខ្មៅ ៩ ដាន់​ធ្លាប់ជា​លេខា​គណៈកម្មាធិការ​ឲ្យ​អង្គរក្ស​ប្រធានាធិបតី​កូ​រេ និង ធ្លាប់​ធ្វើជា​លេខាធិការ​ឲ្យ​ប៉ូលីស​ជាតិ​កូ​រេ​ផង​នោះ​គឺជា​សាស្ត្រាចារ្យ​ ក្បាច់គុ​នៅ​សាកលវិទ្យាល័យ​ខាងលើ​នោះ ។​

​    ​Master Choi Jin-Young ដែលមាន​កម្រិត​ខ្សែក្រវាត់​ខ្មៅ​៧ ដាន់​នោះ​បច្ចុប្បន្ន​ជា​ប្រធាន​គណៈកម្មាធិការ​ក្បាច់គុន​នៅ​បារាំង កាណាដា និង អាល្លឺម៉ង់ ធ្លាប់​ចូលរួម​ប្រកួត​ជើងឯក​ពិភពលោក​បានល្អ ។​