លោក កង អាណាន់៖ ប្តេជ្ញាការពារថ្ងៃ៧មករាក្នុងនាមជាយុវជនជំនាន់ក្រោយ

តាកែវ: លោក កង អាណាន់ អភិបាលរងក្រុងដូនកែវ ខេត្តតាកែវ នៅក្នុងឱកាសអញ្ជើញចូល រួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣៧ទិវាជ័យជំនះ៧មករា ដែលរៀបចំឡើងនៅក្នុង វត្តលឹមពូលសត្យារាម ស្ថិតនៅក្នុងសង្កាត់រកាក្នុង ក្រុងដូនកែវ បានធ្វើការប្តេជ្ញាចិត្តការពារ ថ្ងៃ៧មករាឲ្យនៅស្ថិតស្ថេរ និងស្ថិតនៅក្នុងក្រអៅបេះដូងរបស់ប្រជាជនគ្រប់រូប ក្នុងនាមជា យុវជនជំនាន់ក្រោយ ។

លោក កង អាណាន់ អភិបាលរងក្រុងដូនកែវ បន្តថា ថ្ងៃ៧មករា គឺជាថ្ងៃសច្ចធម៌នៃ ប្រវិត្តសាស្រ្ត ហើយក៍ជាថ្ងៃបានរំដោះប្រជាជនទូទាំងប្រទេសឲ្យរួចផុតពីសេចក្តីស្លាប់ និងការ ធ្វើទារុណកម្មពីពួកបិសាចអាវខ្មៅ ជាពិសេសថ្ងៃ៧មករា គឺជាកំណើតទី២របស់ប្រជាជន បើគ្មានថ្ងៃ៧មករា គឺគ្មានអ្វីៗទាំងអស់ដូចសព្វថ្ងៃនេះ ។

លោកអភិបាលរងក្រុងដូនកែវ បន្ថែមទៀតថា បើយើងក្រឡេកមកកាលពី៣៧ឆ្នាំមុន គឺប្រជាជនកម្ពុជាគ្មានពេលវេលាណាសម្រាប់ សប្បាយជាមួយក្រុមគ្រួសារ គ្មានសិទ្ធិអ្វីទាំងអស់ ហើយប្រទេសជាតិធ្លាក់ក្នុងជ្រោះមរណៈ ទុក្ខសោក និងការស្រែកយំរបស់ប្រជាជន គ្មាន ថ្ងៃស្រាកស្រ្តាន ម្យ៉ាងទៀតក្នុងរយៈពេល៣ឆ្នាំ៨ខែនិង២០ថ្ងៃ ប្រជាជនត្រូវរស់ដោយវេទនា បំផុត ការកាប់សម្លាប់ និងការធ្វើទារុណកម្មសាហាវព្រៃផ្សៃ ត្រូវធ្លាក់មកលើប្រជាជនស្លូតត្រង់ លោក កង អាណាន់ បញ្ជាក់ថា ក្រោយថ្ងៃរំដោះ៧មករា១៩៧៩ ក្នុងរយៈពេល៣៧ឆ្នាំ កន្លងមកនេះ ប្រទេសជាតិមានសុខសន្តិភាព និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះទាំងវិស័យពុទ្ធចក្រ និងអាណាចក្រមានការវិវឌ្ឍទៅមុនឥតឈប់ឈរ ហើយប្រជាជន មានសិទ្ធិសេរីភាព ។ ដូច្នោះក្នុងនាមជាយុវជនជំនាន់ក្រោយ សូមធ្វើការប្តេជ្ញាការពារឲ្យខាត តែបាននូវថ្ងៃ៧មករា ដែលជាថ្ងៃកំណើតទី២របស់យើងទាំងអស់គ្នា ។

សូមបញ្ជាក់ថា នៅក្នុងពិធីនេះដែរ ព្រះមហាវរីវង្សសាចារ្យ ជ្រិន សិទ្ធ ព្រះមេគុណខេត្តនៃគណៈធម្មយុត្តិនិកាយ និងជាព្រះចៅអធិការវត្តលឹមពូល រួមនឹងពុទ្ធបរិស័ទ បាននាំគ្នា រៀបចំធ្វើពិធីសូត្រមន្ត បង្សុកូលឧទ្ទិសកុសកថ្វាយដល់ព្រះបរមរតនៈកោដ្ឋ និងសម្តេចជាស៊ីម ព្រមទាំងយុទ្ធជន យុទ្ធនារី និងប្រជាជនស្លូតត្រង់ដែលបានស្លាប់ និងវៃរំដោះក្នុងរបបប្រល័យពូជសាសន៍ប៉ុលពតផងដែរ ៕

លោក កង អាណាន់៖ ប្តេជ្ញាការពារថ្ងៃ៧មករាក្នុងនាមជាយុវជនជំនាន់ក្រោយ

លោក កង អាណាន់៖ ប្តេជ្ញាការពារថ្ងៃ៧មករាក្នុងនាមជាយុវជនជំនាន់ក្រោយ

លោក កង អាណាន់៖ ប្តេជ្ញាការពារថ្ងៃ៧មករាក្នុងនាមជាយុវជនជំនាន់ក្រោយ