មើលរឿងសិចច្រើនអាចបំផ្លាញ់​សេចក្តីសុខ​របស់អ្នក

តាមការ​សិក្សាស្រាវជ្រាវ​ថ្មីមួយ​បានបង្ហាញ​ថា ការមើលរឿងសិច​អាចប៉ះពាល់​ដល់សកម្មភាព​លើគ្រែ​របស់អ្នក។ អ្នកសិក្សាស្រាវជ្រាវ​បានគិត​ដល់របាយការណ៏វិភាគ​ច្រើនជាង ២០ខុសៗ​គ្នា និងទិន្នន័យ​ពីប្រទេស​ជាង ៥ ហើយការសិក្សានេះ​បានអះអាងថា វាបាន​ប៉ះពាល់ដល់​ទំនាក់ទំនង​ផ្លូវភេទទាំងបុរស និងស្ត្រី។ អ្នកវិទ្យាសាស្ត្របាន​និយាយថា ការ​មើលរឿងសិច​អាចធ្វើឲ្យ​មាន​បំរែបំរួលទាំងផ្លូវកាយ និង​ពាក្យសម្តី។
 
មើលរឿងសិចច្រើនអាចបំផ្លាញ់​សេចក្តីសុខ​របស់អ្នក
ការមើលរឿងសិច​អាចប៉ះពាល់​ដល់ឥរិយាបថមនុស្ស ហើយត្រូវ​បានគេគិត​ថា ជារឿងមួយ​មិនល្អឡើយ។ ដូច្នេះ វាជាពេលដែល​អ្នកត្រូវដឹងថា ស្នេហា​របស់អ្នក​អាចប្រឈម​នឹង​បញ្ហា ប្រសិនបើ​អ្នកមើលរឿងសិច​ជំនួសការរួភេទច្រើន​ខ្លាំងពេក។ ខាងក្រោមនេះ ជា​ផលប៉ះពាល់មួយចំនួននៃ​ការមើលរឿងសិច៖
ធ្វើឲ្យគូស្វាមីភរិយា​គ្មានសម្រើប​ពេញលេញ
រឿងសិចភាគច្រើន​បង្ហាញ​ឲ្យ​មនុស្សដឹងពីការប្រើប្រាស់​ឧបករណ៏​ផ្សេងៗ ដើម្បីបង្កើត​សម្រើបតាមវិធីខុសប្រក្រតី។ ប្រសិនបើ​អ្នកជឿលើរឿង​នេះ អ្នកទាំង ២នឹងគ្មាន​សម្រើប​គ្រប់គ្រាន់​ឡើយ។
ប៉ះពាល់ដល់ថាមពលផ្លូវភេទ​របស់អ្នក
អ្នកដែល​ចំណាយថាមពល​មើលរឿងសិច​ច្រើននឹងគ្មាន​ថាមពលផ្លូវភេទ​គ្រប់គ្រាន់​អាចនៅ​សល់​សម្រាប់ពួកគេ​ត្រូវប្រព្រឹត្តរឿង​លើគ្រែ​ឡើយ។ កត្តានេះក៏អាច​ធ្វើឲ្យ​គូស្នេហ៏​គ្មានក្តីសុខដែរ។
ផ្លាស់ប្តូរ​ប្រព័ន្ធជំនឿ​របស់អ្នក
រឿងសិចបង្ហាញ​ពីការរួមភេទមនុស្ស​ទាំងក្រុម ឬតាម​វិធីចម្លែកៗ។ វាអាច​បង្កើត​ក្តីសុខចម្លែក ហើយថ្មី​សម្រាប់​អ្នក និងធ្វើឲ្យ​មានបំរែបំរួល​ប្រព័ន្ធជំនឿ​របស់អ្នក។
អ្នកសម្លឹងមើល​ឃើញរឿង​ធម្មតា​ក្លាយជារឿង​ដែល​គួរឲ្យធុញទ្រាន់
សកម្មភាព​រឿងលើគ្រែយ៉ាង​ទៀងទាត់ អាចនឹងត្រូវ​បញ្ឈប់ ប្រសិនបើអ្នក​ជម្រុញខ្លួនឯង​ក្នុង​រឿងចម្លែកៗ។ រឿងនេះអាចបង្កើត​គម្លាតគ្នា​រវាងអ្នក និងគូស្នេហ៏​របស់អ្នក។
បង្កើតអារម្មណ៏​ធុញថប់
ដោយសាររឿងសិចភាគច្រើន​បង្ហាញឲ្យមនុស្សឃើញ​ពីភាពហត់នឿយ​អស់រយៈពេល​ជាច្រើន​ម៉ោង អ្នកអាច​នឹងចាប់ផ្តើម​ជឿថា អ្នកកំពុង​តែធ្វើការងារ​មិនល្អ ហើយ​មិនយូរទេ វានឹង​ធ្វើឲ្យ​អ្នកធុញថប់។
កម្រោលចូល
ដោយសាររឿងសិច​ភាគច្រើន​ បង្ហាញឥរិយាបថដូចសត្វ ក្នុងពេល​ផ្តល់ក្តីសុខ​ដល់​ចំណង់តណ្ហា​របស់ពួកគេ ហើយ​អ្នកក៏​មានអារម្មណ៏​ដូចជា មនុស្ស​កម្រោលចូល នៅពេល​បង្កាត់​ភ្លើង​ស្នេហ៏។ ចំណុចនេះប្រាកដ​ជាធ្វើឲ្យគូស្នេហ៏​របស់អ្នក​ភ័យខ្លាច៕
ដោយ៖ ដារ៉ា
ប្រភព៖ boldsky

* សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

* សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!