ព័ត៌មាន​ជាតិ &raquo ព្រឹត្ដិការ​ណ៏​សង្គម

រាជធានីភ្នំពេញ ៖​ បើតាមអ្នកឆ្លើយឆ្លងព័ត៌មាន​កោះសន្តិភាពបានឲ្យដឹងជំហានដំបូង​នៅប៉ុន្មាននាទីមុននេះថា​ អ្នកចម្រៀងដែល​មានឈ្មោះល្បីគួរសម ​លោក វណ្ណ មករា បានទទួលមរណភាព​កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១០ ​មករានេះ ​ដោយសារគ្រោះថ្នាក់​ចរាចរណ៍ក្រឡាប់រថយន្ត ​នៅតំបន់ពេជ្រនិល ។

សេចក្តីរាយការណ៍បានបន្តថា ​សពលោក វណ្ណ មករា ​នឹងតម្កល់នៅវត្តទួលទំពូង ​ប៉ុន្តែសពមិនទាន់ដឹកមកដ​ល់​នៅឡើយទេគិតត្រឹមម៉ោង១០និង១០នាទី​ព្រឹកថ្ងៃ​អាទិត្យដដែលនេះ ៕

ព័ត៌​មាន​ល​ម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព