សិល្បៈ​និងវប្ប​​​ធម៌ &raquo សិល្បៈ​និង​តារា

វា​ហាក់បីដូចជា​បវរកញ្ញា​កូ​ឡុំ​ប៊ី ២០១៥ អាច​នឹង​ដើរ​តាម​ជំហាន​របស់​អតីត​បវរកញ្ញា​កូ​ឡុំ​ប៊ី ដែល​ទូលាយ​ខ្លួន​រឿង​ថត​ស្រាត​ដាក់​ផ្សាយ​លើ​ទ​ស្សាវ​ដ្តី ។ ក្នុង​បទ​សម្ភាសន៍​ជាមួយ​ទស្សនាវដ្តី​កម្សាន្ត​របស់​កូ​ឡុំ​ប៊ី TV & Novelas នាង Ariadna Gutierrez បវរកញ្ញា​ចក្រ​វា​ឡ​ជាប់​ចំណាត់ថ្នាក់​លេខ​២ បាន​បើក​គំនិត​ពី​ការ​ថត​អាក្រាត​លើ​ទស្សនាវដ្តី ។ នាង​និយាយ​ថា «​វា​នឹង​អស្ចារ្យ​ដើម្បី​ឱ្យ​រាង​កាយ​របស់ខ្ញុំ​មានការ​ចាប់អារម្មណ៍​ខ្លាំង និង​ជា​រសជាតិ​ថ្មី​ប្លែក​សម្រាប់​នាង​ខ្ញុំ​ផង​ដែរ​» ។

បវរកញ្ញា​កូ​ឡុំ​ប៊ី ត្រូវ​ពិធីករ​ប្រកាស​ច្រឡំ​ថា​នាង​ជា​ម្ចាស់​មកុដ​បវរកញ្ញា​ចក្កវាឡ​ឆ្នាំ​២០១៥ ដោយ​បាន​ពាក់​មកុដ​ក្នុង​រយៈពេល​ប៉ុន្មាន​នាទី ហើយ​ក្រោយមក​ពិធីករ​ប្រកាស​ថា នាង​ជាប់​ចំណាត់ថ្នាក់​លេខ​២​វិញ ។ បន្ទាប់​ពី​ព្រឹត្តិការណ៍​នោះ​មក ផលិតកម្ម​អា​មេ​រិ​កបាន​ស្នើ​នាង​ឱ្យ​ថត​រឿង​អាសអាភាស​ក្នុង​តម្លៃ​ខ្លួន​១​លាន​ដុល្លារ ប៉ុន្តែ​នាង​មិន​បាន​ឆ្លើយ​តប​វិញ​ទេ​ដោយ​គិត​ថា វា​មិន​ស្ថិត​ក្នុង​ចំណាប់អារម្មណ៍​របស់​នាង ។

ការ​ព្រម​ថត​ស្រាត​ដាក់​លើ​ទស្សនាវដ្តី នាង Gutierrez អាច​នឹង​ធ្វើ​ខុស​ទៅ​នឹង​ច្បាប់​ប្រទេស​ដែល​ហាម​មិន​ឱ្យ​បេ​ក្ខ​នារី ថត​ស្រាត​ឡើយ ។ ទោះ​ជាយា​៉​ង​ណា​ក្តី អតីត​បវរកញ្ញា​កូ​ឡុំ​ប៊ី​ឆ្នាំ​២០០៩ នាង Michelle Rouillard ដែល​មិន​បាន​ឆ្លង​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ក្នុង​ព្រឹត្តិការណ៍​បវរកញ្ញា​ចក្កវាឡ​ត្រូវ​គេ​រាយការណ៍​ថា​បាន​ថត​ស្រាត​ដាក់​លើ​ទស្សនាវដ្តី​ចំនួន​ពីរ​លើក ៕

ព័ត៌​មាន​ល​ម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព