នៅ​ឆ្នាំ​២០១៥ រកចំណូលបាន ៦០​លាន​ដុល្លារ ពី​ទេសចរ បរទេស ចូល​ទស្សនា​តំបន់​អង្គរ

​ ​​ភ្ញៀវទេសចរ​អន្តរជាតិ​ចំនួន​ជាង​២​លាន​នាក់ បាន​ទិញ​សំបុត្រ​ចូល​ទស្សនា​នៅ​ប្រាសាទអង្គរវត្ត​នា​ឆ្នាំ​២០១៥​កន្លងទៅ ហើយ​ចំណូល​ដែល​ទទួលបាន​គឺមាន​ចំនួន ជាង​៦០​លាន​ដុល្លារ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​នាយកដ្ឋាន​អភិវឌ្ឍន៍​ទេសចរណ៍​អង្គរវត្ត​។​

​តាម​របាយការណ៍ ដែល​ទទួលបាន​ពី​អាជ្ញា​ធម៌​អប្សរា​នា​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០១៦ បាន​ឲ្យ​ដឹងថា ស្ថិតិ​ភ្ញៀវទេសចរ ដែល​បាន​ទិញ​ប័ណ្ណ​ចូល​ទស្សនា​ប្រាសាទ អង្គរវត្ត​នា​ឆ្នាំ​២០១៥​គឺ​បាន​កើនឡើង​តិចតួច​ប៉ុណ្ណោះ​។ ពោល គឺ​កើនឡើង​ជិត​២​ភាគរយ ហើយ​ចំណូល​ក៏បាន​កើន​តិច​តួ​ត​ដែរ គឺមាន​ជាង​១​ភាគរយ​។ ចាប់ពី​ខែមករា ដល់​ខែធ្នូ ឆ្នាំ​២០១៥​កន្លងទៅ មាន​ភ្ញៀវទេសចរ​បរទេស​ចំនួន​២.១០០.០១៨​នាក់​កើនឡើង​១,៩៦​នាក់ ហើយ​ចំណូល​ដែល​គិត​ជា​ដុល្លារ​គឺមាន​ចំនួន​៦០.០៥៣.៧០០​ដុល្លារ​កើនឡើង​ជាង​ឆ្នាំ​កន្លងទៅ ចំនួន​១.២០​ភាគរយ​។​

​សរុប​ចំនួន​ភ្ញៀវទេសចរ​ដែល​បានមក​ទស្សនា នៅ​ប្រទេស​កម្ពុ​ជានា​ឆ្នាំ​២០១៥​នេះដែរ​គឺមាន​ចំនួន​ជាង​៤,៨​លាន​នាក់ ហើយ​តួលេខ​នេះ គឺមាន​ការកើនឡើង​ជា​ង​ឆ្នាំ​២០១៤​កន្លងទៅ​ចំនួន​៦​ភាគរយ ខណៈ​រាជរដ្ឋាភិបាល​មាន​សុទិដ្ឋិនិយម​ថា ក្នុង​ឆ្នាំ​២០២០​នាពេល​ខាងមុខនេះ ភ្ញៀវទេសចរ​អន្តរជាតិ​នឹង​មក​ទស្សនា​នៅ​ប្រទេស​កម្ពុជា​ចំនួន​៧​លាន​នាក់​៕ សុថា​ត់​