ចោរ​កាច់ក​ម៉ូតូ​ម្នាក់ ត្រូវ​ប្រជាពលរដ្ឋ​ចាប់បាន​វាយ​ទ្រមខ្លួន នៅ​ខណ្ឌ​ព​ធិ៍​សែន​ជ័យ​

រាជធានី​ភ្នំពេញ​៖ ជនសង្ស័យ​ម្នាក់ ក្នុងចំណោម​គ្នា​ បីនាក់ ត្រូវបាន​ប្រជាពលរដ្ឋ ចាប់បាន​វាយ​ទាត់​ធាក់ ទ្រមខ្លួន​ខណៈពេល​កំពុង​ធ្វើ​សកម្មភាព​កាច់​សោ​រក​ម៉ូតូ មួយគ្រឿង​មិនបាន​សម្រេច កាលពី​វេលា ម៉ោង​ 11 និង​ 20​ នាទី​ថ្ងៃ​ព្រឹក​ថ្ងៃទី​7 ខែមករា ឆ្នាំ​2016 នៅតាម​ផ្លូវលំ​ត្រង់ចំណុច​ផ្ទះជួល ស្ថិតក្នុង ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោមចៅ ខណ្ឌ​ព​ធិ៍​សែន​ជ័យ​ ។​ ជនសង្ស័យ​រូបនោះ​ឈ្មោះ វ៉ាង នឿន អាយុ ​32​ ឆ្នាំ​ ស្នាក់នៅ​សង្កាត់​វាលវង់ ខណ្ឌ​7​មករា បានធ្វើ​សកម្មភាព​កាច់​សោ​រក​ម៉ូតូ ​១ គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម​សេ ​125 ​ស៊េរី​ឆ្នាំ​ 2010 ​ពាក់​ស្លាក់​លេខ​ ​ព្រៃវែង​ 1D 5787  ជា​កម្មសិទ្ធិ​របស់​ឈ្មោះ ខេង ម៉ាប់ អាយុ 25​ ឆ្នាំ​ស្នាក់នៅ​កន្លែងកើតហេតុ​មាន ស្រុកកំណើត​នៅ​ខេត្តព្រៃវែង ​។

ចោរ​កាច់ក​ម៉ូតូ​ម្នាក់ ត្រូវ​ប្រជាពលរដ្ឋ​ចាប់បាន​វាយ​ទ្រមខ្លួន នៅ​ខណ្ឌ​ព​ធិ៍​សែន​ជ័យ​

តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា នៅមុន​កើតហេតុ​ជនរងគ្រោះ​បាន​ត្រឡប់មក ពី​រត់​ម៉ូតូឌុប​នៅ​ផ្សារ ព្រៃទា ដោយបាន​ទុក​ម៉ូតូ​នៅមុខ​ផ្ទះជួល ហើយ​ឡើង​ទៅលើ​បន្ទប់​នៅ​ជាន់​ខាងលើ លុះ​មួយ​នាទី​ក្រោយមក គាត់​ក៏​អឺត​មើល​មក​ខាងក្រោម​ស្រាប់តែ​ឃើញ​ជនសង្ស័យ​មាន​គ្នា​បីនាក់​ជិះ​ម៉ូតូ​ស្មាស់​មួយគ្រឿង​ក្នុងនោះ​មាន​ម្នាក់​កំពុងតែ​កាច់​សោជ​ន្ទុ​ល​ម៉ូតូ​របស់ខ្លួន​ឃើញ​ដូច​នោះ​ខ្លួន​ក៏បាន​រត់​ចុះទៅ​ក្រោម​ដោយ​ជនសង្ស័យ​ដឹងខ្លួន​នាំគ្នា​រត់​ហើយ​ខ្លួន​បាន​ស្រែកថា​ចោរៗ ក៏​ត្រូវបាន​ប្រជាពលរដ្ឋ​ជួយ​ដេញ ចាប់បាន​ម្នាក់​វាយ​បញ្ចេញ​កំហឹង​ខ្លះៗ​ រួច​ទើប​ប្រគល់​ឲ្យ​ប៉ូលិស​សាកសួរ​ និង ​កសាង​សំណុំរឿង ចំណែក​២ នាក់​ទៀត​បាន​ជិះ​ម៉ូតូ​គេច​បាត់​ ៕ (ប្រភព TV5)

ចោរ​កាច់ក​ម៉ូតូ​ម្នាក់ ត្រូវ​ប្រជាពលរដ្ឋ​ចាប់បាន​វាយ​ទ្រមខ្លួន នៅ​ខណ្ឌ​ព​ធិ៍​សែន​ជ័យ​