មួយ​មាត់​របស់​ Beckham ​ទម្លាក់​ខ្លួន​ឯង​ លើក​ Messi​ មួយ​ទំហឹង!

មួយ​មាត់​របស់​ Beckham ​ទម្លាក់​ខ្លួន​ឯង​ លើក​ Messi​ មួយ​ទំហឹង!

David Beckham ​ធ្លាប់​ថ្លែង​នូវ​ពាក្យ​សោកសៅ​មួយ​ ក្រោយ​ចប់​ការ​ប្រកួត​​រវាង​ Paris Saint-Germain ​និង​ Barcelona ​ក្នុង​ពាន​រង្វាន់ ​Champions League​ កាល​ពី​ខែ​មេសា​ ឆ្នាំ​២០១៣​ ដែល​កាល​ណោះ​ PSG ​ធ្វើ​ជា​ម្ចាស់​ផ្ទះ។ ប៉ុន្តែ​ការ​លើក​ឡើង​នេះ​​ហាក់​បី​ដូច​ជា​ទម្លាក់​ខ្លួន​ឯង​ខ្លាំង​ពេក​ និង​លើក​តម្កើង​កីឡាករ​ជំនាន់​ក្រោយ​ Messi។

 

មួយ​មាត់​របស់​ Beckham ​ទម្លាក់​ខ្លួន​ឯង​ លើក​ Messi​ មួយ​ទំហឹង!

 

 

កំពូល​កីឡាករ​​ Free Kick ​ដែល​កាល​ណោះ​លេង​ឲ្យ​ PSG ​បាន​ថ្លែង​ថា៖ “នៅ​ពេល​ Messi ​រត់​តម្រង់​ខ្ញុំ​ ហើយ​ឆ្លង​ហួស​​ខ្ញុំ​ទៅ​​បាត់​ ទើប​ខ្ញុំ​ដឹង​ថា​ ដល់​ពេល​ត្រូវ​ចូល​និវត្តន៍​ហើយ”​ ដែល​ហាក់​​ដូច​ជា​ព្រម​ទទួល​ស្គាល់​ថា​ ភាព​ខ្លាំង​របស់​កីឡាករ​មួយ​រូប​ៗ​នឹង​​រលត់​ទៅ​តាម​វ័យ។ អាយុ​កាន់​តែ​ចាស់​ ទម្រង់​លេង​នឹង​​​ធ្លាក់​ចុះ​។ ហើយ​ម្យ៉ាង​លោក​អាច​នឹង​ទទួល​ស្គាល់​ថា​ រលក​ក្រោយ​ពិត​ជា​​ច្រាន​រលក​មុន។ កីឡាករ​ជំនាន់​ក្រោយ​ៗ​អាច​នឹង​​មាន​តិចនិក​លេង​ល្អ​ជាង​កីឡាករ​មុន​ៗ​ក៏​ថា​បាន។

 

​ការ​លើក​ឡើង​បែប​នេះ​​បង្ហាញ​ថា​ ខ្លួន​ជា​មនុស្ស​ហ៊ាន​ទទួល​ស្គាល់​ការ​ពិត​ ប៉ុន្តែ​​កីឡាករ​ខ្លះ​​មុខ​ជា​នឹង​លាក់​នូវ​ភាព​ខ្សោយ​របស់​ខ្លួន​ មិន​ហ៊ាន​​បង្ហាញ​ការ​ពិត​​នោះ​ទេ។

 

ចុះ​បើ​អ្នក​វិញ​ ចាំ​បាច់​ត្រូវ​ទម្លាក់​ខ្លួន​ឯង​ ហើយ​លើក​​តម្កើង​កីឡាករ​​ណា​មួយ​ចំ​ៗ​អីចឹងដែរ​ឬ?