ចិនបើក​ចំហ​​ប្រកាស​រក​គ្រូ​បង្វឹក​បាល់ទាត់​ថ្មី​​ អ្នក​មាន​សមត្ថភាព​អាច​ដាក់​ពាក្យ​បាន​


ចិនបើក​ចំហ​​ប្រកាស​រក​គ្រូ​បង្វឹក​បាល់ទាត់​ថ្មី​​ អ្នក​មាន​សមត្ថភាព​អាច​ដាក់​ពាក្យ​បាន​

សហព័ន្ធ​បាល់ទាត់​ប្រទេស​ចិន​បាន​ប្រកាស​​ស្វែង​រក​គ្រូ​បង្វឹក​ថ្មី ជំនួស​អតីត​គ្រូ​បង្វឹក​ចាស់​សញ្ជាតិ​បារាំង​លោក Alain Perrin ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​បន្ទាប់​ពី​មិន​អាច​នាំ​លទ្ធផល​ដ៏​ប្រសើរ​ប៉ុន្មាន​ប្រកួត​ចុងក្រោយ​សម្រាប់​ក្រុម​បាល់ទាត់​ជា​ខ្លា​យក្ស​មួយ​របស់​អាស៊ី​មួយ​នេះ​។

 

ចិនបើក​ចំហ​​ប្រកាស​រក​គ្រូ​បង្វឹក​បាល់ទាត់​ថ្មី​​ អ្នក​មាន​សមត្ថភាព​អាច​ដាក់​ពាក្យ​បាន​

 

តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​បន្ទាប់​ពី​បណ្តេញ​ចេញ​លោក Alain Perin ចិន​បាន​ប្រកាស​ស្វែង​រក​គ្រូ​បង្វឹក​ថ្មី​ជា​សាធារណៈនៅ​លើ​គេហទំព័រ​របស់​ខ្លួន ធ្វើ​ឲ្យ​មាន​អ្នក​​ចាប់​អារម្មណ៍​ជា​ច្រើន និង​មាន​​អ្នក​ដាក់​ពាក្យ​ជា​ហូរហែ។

 

​បេក្ខជន​ដែល​មាន​ចំណាប់អារម្មណ៍​ចង់​ក្លាយ​អ្នក​ដឹក​នាំ​ក្រុម​ជម្រើស​បាល់ទាត់​នៃ​ប្រទេស​ដែល​មាន​ប្រជាជន​ច្រើន​បំផុត​លើ​លោក​នេះ ត្រូវ​​តែ​​មាន​សមត្ថភាព​ខ្ពស់ ​មាន​បទ​ពិសោធន៍​លើ​អាជីព​ការងារ​ជា​គ្រូ​បង្វឹក ស្គាល់​ពី​បាល់ទាត់​របស់​អាស៊ី ក៏​ដូចជា​ត្រូវ​មាន​ជំនាញ​ទំនាក់ទំនង​ដ៏​ល្អ​សម្រាប់​ការ​មក​កាន់​តួនាទីដ៏​​កំពូល​នេះ។

 

ក្រោម​ការ​ដឹក​នាំ​របស់​បុរស​ជនជាតិ​បារាំង Alain Perrin ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ចិន​មិន​អាច​ស្វែង​រក​លទ្ធផល​ដ៏​ប្រសើរ​ប៉ុន្មាន​ប្រកួត​ចុងក្រោយ​សម្រាប់​ការ​​ប្រកួត​ជម្រុះ​បាល់ទាត់​ពិភពលោក ២០១៨ ​ប្រចាំ​តំបន់​អាស៊ី។ ចិន​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ ៣ ក្នុង​ពូល​តាម​ពី​ក្រោយ​ប្រទេស​កាតា និង​ហុងកុង។ ថ្វី​ត្បិត​តែ​មាន​ចំនួន​ប្រជាជន​ច្រើន ជា​ប្រវត្តិសាស្រ្ត​ចិន​មាន​លទ្ធភាព​​តែ​មួយ​លើក​គត់​សម្រាប់​​ការ​បាន​ទៅ​ចូលរួម​ការ​​ប្រកួត​បាល់ទាត់​ពិភពលោក​ក្នុង​ឆ្នាំ ២០០២ ដែល​ធ្វើ​ឡើង​នៅ​ប្រទេស​ជប៉ុន​និង​កូរ៉េ បើ​ទោះ​បី​គេ​ចាត់​ទុក​ថា​ជា​​ក្រុម​ជើង​ខ្លាំង​មួយ​ប្រចាំ​តំបន់​​និង​ធ្លាប់​​រង​​ជើង​ឯក​ទ្វីប​អាស៊ី​ពីរ​ដង​ក៏​ដោយ។

 

សម្រួល៖ ប៊ុណ្ណារ៉ា
ប្រភព៖ CNN