ក្រោន​​ចុះ​កុងត្រា​​យក​អ្នក​ចាំ​ទី​អេស្ប៉ាញ​​​​​សម្រាប់​រដូវ​​កាល​​ថ្មី​

ក្រោន​​ចុះ​កុងត្រា​​យក​អ្នក​ចាំ​ទី​អេស្ប៉ាញ​​​​​សម្រាប់​រដូវ​​កាល​​ថ្មី​

ម្ចាស់​ជើង​ឯក​លីគ​កំពូល​​កម្ពុជា​ ភ្នំពេញ​ក្រោន​ បាន​ចុះ​កុងត្រា​ជាមួយ​អ្នក​ចាំ​ទី​​ជនជាតិ​អេស្ប៉ាញ​ Abel Yebenes​ សម្រាប់​រដូវ​​កាល​ថ្មី។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ទំព័រ​ហ្វេសប៊ុក​របស់​​ក្លិប​ចុះ​ផ្សាយ​​ប៉ុន្មាន​​នាទី​មុន​នេះ។

 

ក្រោន​​ចុះ​កុងត្រា​​យក​អ្នក​ចាំ​ទី​អេស្ប៉ាញ​​​​​សម្រាប់​រដូវ​​កាល​​ថ្មី​

Abel ចាប់​ដៃ​ជាមួយ​នឹង​អនុប្រធាន​ក្លិប​ភ្នំពេញ​ក្រោន​ Tommy Lim​ ក្រោយ​ចុះ​កុងត្រា​   

 

ក្រោន​​ចុះ​កុងត្រា​​យក​អ្នក​ចាំ​ទី​អេស្ប៉ាញ​​​​​សម្រាប់​រដូវ​​កាល​​ថ្មី​

​អ្នក​ចាំ​ទី​ជនជាតិ​អេស្ប៉ាញ​ Abel Yebenes​

ទំព័រ​ហ្វេសប៊ុក​ដដែល​ឲ្យ​ដឹង​ថា​ Abel​ មាន​អាយុ​២០​ឆ្នាំ​ លេង​ឲ្យ​ក្លិប​ UE Valls ​និង CE El Catllar ​ប្រទេស​អេស្ប៉ាញ​ ពីរ​រដូវ​កាល​មក​ហើយ។ Abel​ មាន​ស្រុក​កំណើត​នៅ​ទីក្រុង​ Tarragona ​និង​បាន​ចាប់​ផ្ដើម​លេង​បាល់​ទាត់​តាំង​ពី​អាយុ​បួន​ឆ្នាំ។ លោក​បាន​នៅ​ជាមួយ​នឹង​ក្លិប​ក្នុង​តំបន់​របស់​លោក​រយៈពេល​១០​ឆ្នាំ​ មុន​នឹង​ចូល​រួម​ជាមួយ​ក្រុម​ Academy​ ក្លិប​ Gimnastic de Tarragona។