សម្តេចតេជោ​​បើក​ទូលាយ​ ឲ្យពលរដ្ឋ​ចូលរួម​បញ្ចេញ​មតិ លើ​ការ​ផ្ទេរកម្ម​សិទ្ធ​យានយន្ត​

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦នេះ  បានសម្តែងការពេញចិត្ត ចំពោះការចូលរួម របស់ប្រជាពលរដ្ឋកម្ពុជា គ្រប់រូប ទៅលើការផ្ទេរកម្មសិទ្ធិយានយន្ត ដោយមិនតម្រូវឲ្យ មានការបញ្ជាក់ពីម្ចាស់ដើម។

សម្តេចតេជោបានបញ្ជាក់ នៅក្នុងបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុកថា «ខ្ញុំសូមអរគុណបងប្អូន ដែលបានចូលរួមពិនិត្យ និងផ្តល់យោបល់លើ សេចក្តីជូនដំណឹងស្តីពី ការផ្ទេរកម្មសិទ្ឋិយានយន្ត ដែលបានផ្សព្វផ្សាយកាលពីរសៀលថ្ងៃទី៩ មករា”។

សម្តេចបានបន្តថា ភ្ជាប់មកជាមួយនេះ សេចក្តីជូនដំណឹងខាងលើ ក៏បានកែតម្រូវជាផ្លូវការដោយ គណ:កម្មាធិការជាតិសុវត្ថិភាព ចរាចរណ៍ផ្លូវគោក។ សម្តេចសង្ឃឹមថា ការសម្រួលនេះ នឹងជួយដល់បងប្អូនប្រជាពលរដ្ឋ ឲ្យរួចផុតពីកង្វល់ទាំងឡាយ អំពីការផ្ទេរយានយន្ត ដែលជាក្តីបារម្ភរបស់ជនរួមជាតិទូទាំងប្រទេស៕

សម្តេចតេជោ​​បើក​ទូលាយ​ ឲ្យពលរដ្ឋ​ចូលរួម​បញ្ចេញ​មតិ លើ​ការ​ផ្ទេរកម្ម​សិទ្ធ​យានយន្ត​