អាជ្ញាធរ​អប្សរា បង្កើត​ភូមិ​ធម្មជាតិ​ រុនតាឯក

ភ្នំពេញ៖ លោក ស៊ុម ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានដឹកនាំក្រុមការងារ និងក្រុមហ៊ុន ឯកជនមួយចំនួន បានចុះពិនិត្យការងារ នៅក្នុងគម្រោងអភិវឌ្ឍន៍ ភូមិធម្មជាតិរុនតាឯក នៅព្រឹក ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៦។

អាជ្ញាធរជាតិអប្សរាបញ្ជាក់ថា ដំណើរពិនិត្យការងារនេះ ក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពការងារ ដែលក្រុមគម្រោង កំពុងអនុវត្តដើម្បីលើកតម្កើង កម្រិតជីវភាពរបស់ ប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្តចាប់ឆ្នោត មករស់នៅក្នុងភូមិធម្មជាតិ រុនតាឯកនេះ។

លោកលោក ស៊ុម ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា  ក្រោយចុះពិនិត្យទីតាំងសំខាន់ៗ ដូចជា សួនច្បារមុខសាលារៀន ចម្ការគំរូ និងទីតាំងអនុវត្តគម្រោង មួយចំនួនរួចមក បានផ្តល់អនុសាសន៍សំខាន់ៗ សម្រាប់ក្រុមគម្រោងយក ទៅអនុវត្តបន្ត សំដៅធ្វើយ៉ាងណាឲ្យគម្រោងអភិវឌ្ឍន៍នេះ ដំណើរការប្រកបដោយ ភាពជោគជ័យ និងលើកតម្កើងជីវភាព ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង។

សូមបញ្ជាក់ថា ភូមិធម្មជាតិរុនតាឯកត្រូវបានរៀបចំឡើងដើម្បីប្រជាពលរដ្ឋ នៅក្នុងឧទ្យានអង្គរ ដែលចង់បំបែកគ្រួសារ ចាប់ឆ្នោតមករស់នៅ តាមគោលការណ៍ស្ម័គ្រចិត្ត។ ការរៀបចំភូមិនេះឡើង ដើម្បីបញ្ជៀសការកើនឡើងនូវ ចំនួនខ្នងផ្ទះក្នុងឧទ្យានអង្គរ ដែលអាចធ្វើឲ្យប៉ះពាល់ដល់បេតិកភណ្ឌ។ ចាប់តាំងពីពេលបង្កើតមក អាជ្ញាធរជាតិអប្សរា ជាអ្នកទទួលបន្ទុករៀបចំ និងអភិវឌ្ឍន៍ភូមិធម្មជាតិមួយនេះ៕

អាជ្ញាធរ​អប្សរា បង្កើត​ភូមិ​ធម្មជាតិ​ រុនតាឯក

អាជ្ញាធរ​អប្សរា បង្កើត​ភូមិ​ធម្មជាតិ​ រុនតាឯក