កាលពី 9 ឆ្នាំមុន ក្នុងថ្ងៃនេះ Apple បានបង្ហាញរបស់ពិសេសមួយ តើនោះជាអ្វីទៅ?

កាលពី 9 ឆ្នាំមុន ក្នុងថ្ងៃនេះ Apple បានបង្ហាញរបស់ពិសេសមួយ តើនោះជាអ្វីទៅ?

មនុស្សជាច្រើនបាននឹងកំពុងជក់ចិត្តដិតអារម្មណ៍ ជាមួយនឹងស្មាតហ្វូនជំនាន់ក្រោយ iPhone 6s/6s Plus ដែលបានបង្ហាញខ្លួនកាលពីថ្ងៃទី 9 កញ្ញា ឆ្នាំ 2015 កន្លងទៅនេះ ផ្ទុយទៅវិញ តើមានមនុស្សប៉ុន្មាននាក់ ដែលនៅចងចាំពីប្រវត្តិសាស្រ្តដំបូង ក្នុងការដាក់បង្ហាញស្មាតហ្វូន Apple iPhone 2G ដែលបានធ្វើការបង្ហាញដោយលោក Steve Jobs? កាលពីថ្ងៃទី 9 ខែមករា ឆ្នាំ 2007 មានព្រឹត្តិការណ៍ដ៏ធំមួយ ដែលបានប្រារព្ធឡើងនៅក្នុងទីតាំង Macworld នៅឯសហរដ្ឋអាមេរិក ដែលកាលនោះ លោកបានបង្ហាញទូរស័ព្ទជំនាន់ដំបូង ដែលអាចប្រើប្រាស់ប្រព័ន្ធអុីនធឺណែត 2G EDGE ដែលមានការគាំទ្រពីក្រុមហ៊ុន AT&T របស់សហរដ្ឋអាមេរិក ដែលយើងហៅថា iPhone 2G. ភាពល្បីល្បាញរបស់ Apple ក៏ចាប់កើតមានឡើងក្នុងពេលនោះ ដោយនាឆ្នាំដំបូងខ្លួនអាចលក់ ទូរស័ព្ទបានដល់ទៅជាង 6 លានគ្រឿងក្នុងពេលដ៏ខ្លីនោះតែម្តង។

---------------------------------------

ដោយ: កៅ រក្សា
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus កាលពី 9 ឆ្នាំមុន ក្នុងថ្ងៃនេះ Apple បានបង្ហាញរបស់ពិសេសមួយ តើនោះជាអ្វីទៅ?
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com កាលពី 9 ឆ្នាំមុន ក្នុងថ្ងៃនេះ Apple បានបង្ហាញរបស់ពិសេសមួយ តើនោះជាអ្វីទៅ?

ចុះថ្ងៃទី 10 ខែមករា ឆ្នាំ 2016 ម៉ោង 10:02 ព្រឹក

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ