វិធីធ្វើទឹកត្រី បុកឲ្យឆ្ងាញ់ ទាក់ចិត្តប្តី កុំឲ្យបាយក្រៅ

វិធីធ្វើទឹកត្រី បុកឲ្យឆ្ងាញ់ ទាក់ចិត្តប្តី កុំឲ្យបាយក្រៅ

វិជ្ជាមេផ្ទះ៖ ប្រភពព័ត៌មាន Asian Bites  បានបង្ហាញពីវិធីសាស្ត្រ មួយប្រភេទដែលជួយសម្រួល ដល់ស្ត្រីមេផ្ទះ ដែលមិនទាន់ចេះ វិធីសាស្ត្រធ្វើម្ហូប ឆ្ងាញ់ដើម្បីទាក់ចិត្តប្តី និងក្រុមគ្រួសារ ។

ស្ត្រីដែលចង់ក្លាយជាមេផ្ទះល្អ ជាក់ណាស់ រឿងអាំង ចៀន ប្រាកដជាចេះ ក៏ប៉ុន្តែបែរជាមិនចេះ រឿងធ្វើទឹកជ្រលក់ សាច់ទាំងនោះទៅវិញ ។
បើដូច្នោះមែន សូមកុំភ័យ យើងនឹងណែនាំ ពីវិធីធ្វើទឹកត្រីបុក ជូនដូចខាងក្រោមនេះ៖

គ្រឿងដែលត្រូវយក មកប្រើប្រាស់សម្រាប់ទឹក ត្រីបុកមាន ៖ ម្ទេសក្រហម ខ្ទឹមក្រហម  ស  អំពិលទុំ  ស្ករស ប៊ីចេង   អំបិល និង កាពិ  ។

វិធីធ្វើ៖ ហាន់ ឬកាត់ម្ទេសក្រហម ៣ទៅ៤ផ្លែ ហាន់ជាពីរ រួចយកគ្រាប់ចេញ  បន្ទាប់យកទៅដាក់ក្នុងចាន ចាក់ទឹកក្តៅចូល គ្របឲ្យជិត ទុកវារហូតដល់ទន់ ។ យកកាពិពីរស្លាបព្រាបាយ ខ្ចប់ក្នុងក្រដាស់ អាលុយមីញ៉ូម រួចដាក់នៅលើខ្ទះ ដែលមានកម្តៅល្មម  ហើយ០៥នាទី ក្រោយប្រែ មកម្ខាងទៀត  ដែលជួយឲ្យកាពិ មានរស់ជាតិឆ្ងាញ់ សម្រាប់ផ្សំជាគ្រឿង ទឹកត្រីបុក។

ក្រោយមក សូមយក ម្ទេសដែលត្រាំជាមួយនឹងទឹកក្តៅ យកមកហាន់ ទៅបុកជាមួយនឹង ស្ករស អំបិល កន្លះស្លាបព្រាកាហ្វេ  រួចដាក់ខ្ទឹមក្រហម ៦ផ្លែ និងខ្ទឹមស ២ផ្លែ   ដាក់ក្នុងត្បាល់បុកឲ្យចូលជាតិ   ។ បន្ទាប់មកទៀត យកកាពិដែលបានអាំងរួច យកមកលាយក្នុងត្បាល់    រួចដាក់អំពិលទុំ ២ស្លាប់ព្រាបាយ ទឹកត្រី ១ស្លាបព្រាបាយ ប៊ីចេង ដាក់ទៅតាមការចូលចិត្ត  និងទឹកឆ្អិន ២ស្លាបព្រាបាយ នោះអ្នកនឹងទទួលបាន ទឹកត្រីបុក ដ៏ឆ្ងាញ់ពិសារដើម្បី ទាក់ចិត្តប្តី៕