យល់ដឹង ពីមូលហេតុដែល មនុស្សស្រីអស់ កាមតណ្ហា

យល់ដឹង ពីមូលហេតុដែល មនុស្សស្រីអស់ កាមតណ្ហា

សុខភាព៖ បញ្ហាផ្លូវចិត្ត បញ្ហាជំងឺ និងប្រភេទថ្នាំបំបាត់ ភាពក្រៀមក្រំ វាមានភាពប៉ះពាល់ដល់ អារម្មណ៍ផ្លូវភេទរបស់អ្នក  ហើយក៏ធ្វើឲ្យបុរស បដិសេធមិនចង់រួមភេទ ខណៈដែលស្ត្រីហាក់មើលទៅ មិនជួយចូកជួយចាវ លើសង្វៀនស្លៀកខ្យល់ ដណ្តប់មេឃ នេះបើតាមការចុះ ផ្សាយនៅលើ គេហទំព័រ thehealthsite ។

ប្រភពខាងលើបានចុះផ្សាយថា បញ្ហាជំងឺលើសឈាម ជំងឺមហារីក ជំងឺសរសៃបេះដូង និងជំងឺសរសៃប្រាសាទ  រួមនឹងមិនបានហាត់ប្រាណ ឲ្យទៀងទាត់នោះ វាធ្វើឲ្យជីវិតចំណង់ផ្លូវភេទ របស់អ្នកថយចុះ ។  ក្រៅពីនេះ បញ្ហាផ្លូវចិត្ត ជារឿងដ៏ចំបងបំផុតដែរ បើស្ត្រីសូម្បីតែឃ្លា បាយក៏មិន ចង់ឃ្លានផង តើឲ្យនាងចង់រួមរ័កដូចម្តេចទៅ  ទាំងនេះមកពី ភាពតាងតឹង  នោះវានឹងធ្វើឲ្យសម្ព័ន្ធស្នេហារបស់អ្នក នឹងខណ្ឌចែកដាច់ពីគ្នា ជាមិនខាននោះទេ ។ ម្យ៉ាងវិញទៀត បញ្ហាបំរែបំរួល អរម៉ូនក៏ជាជ្រុងមួយ ធ្វើឲ្យនាងអសមត្ថភាព ដោយអស់អារម្មណ៍រួមរ័ក ផងដែរ ព្រោះថា អរម៉ូនតេសតូស្តេរ៉ូន វាជាទំនាក់ទំនង ជាមួយនឹងថាមពលផ្លូវភេទ បុរស ដែលមិនត្រឹមតែមានវត្តមាន នៅក្នុងរាងកាយមនុស្សស្រី ប៉ុណ្ណោះទេ តែវាក៏សំខាន់ចំពោះ ថាមពលផ្លូវភេទរបស់មនុស្ស ស្រីផងដែរ ៕