Update៖ ឡានពេទ្យក្រឡាប់ ផ្តាច់ជីវិត តារាចម្រៀង វណ្ណ មករា នៅពេជ្រនិល

Update៖ ឡានពេទ្យក្រឡាប់ ផ្តាច់ជីវិត តារាចម្រៀង វណ្ណ មករា នៅពេជ្រនិល

ភ្នំពេញ៖ លោក ទិត្យ វិច្ឆិកា បានប្រាប់គេហទំព័រ LookingToday តាមខ្សែទូរស័ព្ទនៅព្រឹកនេះឲ្យដឹងថា «ប្អូន វណ្ណមករា ពេលក្រឡាប់ឡានដំបូង នៅក្បែរផ្សារព្រៃនប់ តែមិនបានស្លាប់នោះទេ ដោយគ្រាន់តែចុកទ្រូងបន្តិចតែប៉ុណ្ណោះ ប៉ុន្តែក្រោយឡានពេទ្យដឹក មកកាន់ភ្នំពេញ ដល់ចំណុ ពេជ្រនិល ឡានពេជ្រ ក៏ក្រឡាប់ម្តងទៀតបណ្តាលឲ្យ វណ្ណ មករា ស្លាប់តែម្តង» ។

ម្ចាស់បទចម្រៀង « អារ៉ែងកំណើតស្នេហ៍ខ្ញុំ» បានបន្តថា « ឡានដែល វណ្ណ មករា ជិះគឺម៉ូដែល ព្រូស០៤ ដោយជិះគ្នាចំនួន០៤នាក់ តែសំណាង អាក្រក់ វណ្ណមករា ដោយគ្រោះថ្នាក់ធ្ងន់ធ្ងរជាងគេ ហើយ០៣នាក់ផ្សេងទៀត មិនអីនោះទេ »។

លោកបានបន្តថា « ឡានពេទ្យដែលដឹក វណ្ណមករា មកភ្នំពេញនោះ ក្រឡាប់នៅម៉ោងប្រហែល ០៦និង០៥នាទី» ៕