ព័ត៌មាន​អន្តរជាតិ &raquo សេដ្ឋកិច្ច​សាកល

ប្រទេស​សិង្ហ​បុរី ៖ តម្លៃ​ផ្ទះ​បាន​ធ្លាក់​ចុះ​នៅ​ឆ្នាំ​២០១៥ បើ​ធៀប​នឹង​ឆ្នាំ​២០១៤ ។ នេះ​បើ​តាម​ការ​ប៉ាន់​ប្រមាណ​របស់​មន្ទីរ​អភិវឌ្ឍន៍ជនបទ ។ តម្លៃ​ផ្ទះ​បាន​ធ្លាក់​ចុះ​ប្រមាណ​ជា​០,៥% នៅ​ត្រីមាស​ទី​៤​កាលពី​ឆ្នាំ​មុន ធ្វើ​ឲ្យ​តម្លៃ​ផ្ទះ​ពេញ​មួយ​ឆ្នាំ​២០១៥ ដាំ​ក្បាល​ចុះ​៣,៧% បើ​ធៀប​នឹង​ឆ្នាំ​២០១៤ ដែល​តម្លៃ​ធ្លាក់​ចុះ​ត្រឹមតែ​៤% ប៉ុណ្ណោះ ។

ការ​ព្យាករ​តម្លៃ​ផ្ទះ​ធ្លាក់​ចុះ​នៅ​ត្រីមាស​ទី​៤​នេះ គឺជា​តម្លៃ​ដែល​ទាប​ជាងគេ​បំផុត​នៃ​តម្លៃ​ផ្ទះ​ដែល​ធ្លាក់​ចុះ​ក្នុង​៩​ត្រីមាស​ជាប់​ៗ​គ្នា ដែល​បាន​កត់ត្រា​ក្នុង​បញ្ជី​តម្លៃ​អចលនទ្រព្យ​របស់​មន្ទីរ​អភិវឌ្ឍន៍ជនបទ ។

បើ​យោង​តាម​ការ​ព្យាករ​ឱ្យ​ដឹង​ថា តម្លៃ​ផ្ទះ​ដែល​មិនមែន​ជា​កម្មសិទ្ធិឯកជន​នៅ​ក្នុង​តំបន់​កណ្តាល​ទីក្រុង​សិង្ហ​បុរី នឹង​ធ្លាក់​ចុះ​០,៤%​នា​ត្រីមាស​ទី​៤ ខណៈ​ដែល​តម្លៃ​ផ្ទះ​នៅ​តំបន់​ជាយក្រុង​គ្មាន​ការ​ប្រែប្រួល​អ្វី​ឡើយ​នៅ​ឆ្នាំ​២០១៦​នេះ ។ ដោយឡែក កាលពី​ឆ្នាំ​២០១៥ តម្លៃ​ផ្ទះ​នៅ​តំបន់​កណ្តាល​ក្រុង​បាន​ធ្លាក់​ចុះ​ដល់​២,៦% រីឯ​តំបន់​ជាយក្រុង​វិញ​ធ្លាក់​ចុះ​៣,៧% ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​ព្យាករ​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ពឹងផ្អែក​លើ​តម្លៃ​ប្រតិបត្តិការ​ក្នុង​កិច្ចសន្យា ដែល​បាន​ដាក់​ជូន​សម្រាប់​ការ​បង់ពន្ធ និង​ទិន្នន័យ​ស្ថិតិ​ក្នុងអំឡុងពេល​១០​ស​ប្តា​ហ៍​ដំបូង​នៃ​ត្រីមាស​ទី​១ ។ ស្ថិតិ​ទាំងនេះ​នឹង​ត្រូវ​វិភាគ​ឡើង​វិញ​នៅ​៤​ស​ប្តា​ហ៍​ក្រោយ​ទៀត គឺ​នៅ​ពេល​ដែល​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ចេញផ្សាយ​ទិន្នន័យ​អចលនទ្រព្យ​ទាំង​៤​ត្រីមាស នា​ឆ្នាំ​២០១៥ ។

យោង​តាម​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ឲ្យ​ដឹង​ថា ទិន្នន័យ​កន្លង​មក​បាន​បង្ហាញ​ពី​ភាព​ខុស​គ្នា​រវាង​ការ​ប្រែប្រួល​តម្លៃ ដែល​បាន​បញ្ជាក់​ដោយ​ការ​ព្យាករ​រយៈពេល​ខ្លី និង​តម្លៃប្រែប្រួល​ពិត​អាច​នឹង​មាន​ភាព​ខុស​គ្នា​តិចតួច ។ ដូច្នេះ យើង​ត្រូវ​តែ​ធ្វើការ​ព្យាករ​ដោយ​មាន ការ​ប្រុង​ប្រយ័ត្ន ៕

ព័ត៌​មាន​ល​ម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព