ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

ខេត្តកំពង់ស្ពឺ ៖ ​ជនសង្ស័យ២នាក់ ​បានត្រូវសមត្ថកិច្ច​ឃាត់ខ្លួនជាបន្តបន្ទាប់ ​កាលពីយប់ថ្ងៃទី០៨ មករា​ ​២០១៦​ ​នៅចំណុច​ភូមិព្រៃ​គុយ ​ឃុំត្រពំាងគង​ ​ស្រុកសំរោងទង​ ក្រោយពី​ជនទំាង២នាក់នេះ​ ​បានធ្វើសកម្មភាពប្លន់​យកលុយគ្រឿងអលង្ការ​ ​និងជំរិតទារបា្រក់២ម៉ឺនដុល្លារពី​ថៅកែស្រូវ ​និងចងការបា្រក់​ម្នាក់ឈ្មោះ ផុង គី កាលពីយប់​​ថ្ងៃទី៣១ ធ្នូ ​២០១៥ ​នៅក្នុងភូមិត្រពំាងខ្នុរ ​ឃុំដំណាក់រំាង ស្រុកឧដុង្គ ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានឲ្យដឹងទៀតថា​ ជនសង្ស័យជាបុរសទំាង២នាក់នោះ​ ម្នាក់ឈ្មោះ សឿន ស៊ី ​អាយុ៣០ឆ្នាំ​ រស់នៅភូមិត្រពំាងវែង ​និងម្នាក់​ទៀត​ឈ្មោះ ស៊ីម សេម​ អាយុ៣២ឆ្នាំ ​រស់នៅក្នុងភូមិខ្សាច់ពូន ​ឃុំដំណាក់រំាង ស្រុកឧដុង្គ ។

បច្ចុប្បន្នជនសង្ស័យទំាង២នាក់ ​កំពុងឃុំខ្លួននៅស្នង​ការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ​រង់ចំាកសាងសំណុំរឿង​បញ្ជូនទៅសាលាដំបូងចាត់ការតាមនីតិវិធីច្បាប់ ៕

ព័ត៌​មាន​ល​ម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព